សេចក្ដីជូនដំណឹង
សេចក្តីក្រើនរំលឹក និងជូនដំណឹងជាថ្មីដល់ម្ចាស់បំណុល – ការអញ្ជើញម្ចាស់បំណុលដាក់ពាក្យទាមទារបំណុល
សូមជម្រាបជូនដល់ម្ចាស់បំណុលទាំងអស់ របស់ធនាគារមេគង្គកម្ពុជា មហាជនទទួលខុសត្រូវមានកម្រិត (CMB) ឱ្យបានជ្រាបថា យើងខ្ញុំ បានធ្វើការប្រកាសជូនដំណឹងជាច្រើនលើកមកហើយតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។ ដោយឡែក ដើម្បីផ្តល់ឱកាសជូនម្ចាស់បំណុលដែលមិនទទួលបានដំណឹង និងមិនទាន់បានដាក់ពាក្យស្នើសុំទាមទារបំណុល យើងខ្ញុំ សូមធ្វើការក្រើនរំលឹក និងជូនដំណឹងបន្ថែមទៀត។ អាស្រ័យហេតុនេះ សូមម្ចាស់បំណុលទាំងអស់ដែលមិនទាន់ដាក់ពាក្យស្នើសុំ មេត្តាដាក់ពាក្យជាលាយលក្ខណ៏អក្សរដោយបញ្ជាក់ឱ្យបានច្បាស់អំពីលក្ខណៈបំណុល ចំនួនទឹកប្រាក់ដែលនៅសល់ និងភ្ជាប់មកជាមួយឯកសារគាំទ្រពាក់ព័ន្ធ (ដូចជា បញ្ជីគណនី ឬភស្តុតាងផ្សេងៗ) ក្នុងរយៈពេល ៣០ថ្ងៃនៃថ្ងៃធ្វើការ ដោយគិតចាប់ពីកាលបរិច្ឆេទនៃការផ្សាយសេចក្តីក្រើនរំលឹក និងជូនដំណឹងជាថ្មីនេះតទៅ។
សូមដាក់ពាក្យទាមទារបំណុលមកកាន់៖
អ្នកជម្រះបញ្ជី៖ ក្រុមហ៊ុន រីចឆ៍ & ផាតនើរ
អាសយដ្ឋាន៖ #២២៨៣ ផ្លូវលេខ១៩៧០ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Tel: 023 230 333
អ៊ីមែល៖ [email protected] / [email protected]
[email protected] / [email protected]



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


