សេចក្ដីជូនដំណឹង
ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ ផ្ញើសារលិខិតអបអរសាទរ និងសូមគោរពជូនពរ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ក្នុងឱកាសព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារជា «សម្តេចសេដ្ឋវិទូភក្តី គាត ឈន់»
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ និងលោកជំទាវ បានផ្ញើសារលិខិតសូមចូលរួមអបអរសាទរ និងគោរពជូនពរ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ច ក្នុងឱកាសត្រូវបាន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានគោរមងារជា «សម្តេចសេដ្ឋវិទូភក្តី គាត ឈន់» តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦។

ការទទួលបានគោរមងារដ៏ឧត្តុង្គឧត្តមនាពេលនេះ ពិតជាស័ក្តិសមបំផុត ចំពោះសម្តេចសេដ្ឋវិទូភក្តី ដែលបានខិតខំប្រឹងប្រែងលះបង់អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធ ក្នុងការដ្ឋានកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាការរៀបចំគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកបដោយ ប្រសិទ្ធភាព បរិយាបន្ន និងចីរភាព សំដៅលើកកម្ពស់ជីវភាពប្រជាជន ជំរុញការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ពិសេសធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងរក្សាបាននូវចីរភាពហិរញ្ញវត្ថុសាធារណៈ។

លើសពីនេះ សម្តេចសេដ្ឋវិទូភក្តី ជាឥស្សរជន-វរជនដ៏ឆ្នើមនិងគួរឱ្យស្ងើច ដែលបានចូលរួមក្នុងបេសកកម្មបម្រើឧត្តមប្រយោជន៍ ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា ប្រកបដោយភាពស្អាតស្អំ ពិសេសបានចូលរួមចំណែកក្នុងដំណើរការស្តារ និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ ចាប់តាំងពីឆ្នាំ១៩៩៣ រហូតទទួលបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមគោរពជូនពរជ័យ សិរីសួស្តី ជ័យមង្គល ជូនសម្តេចសេដ្ឋវិទូភក្តី និងលោកជំទាវ ព្រមទាំងបុត្រ និងចៅៗជាទីស្រឡាញ់ សូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


