អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើសុំគោលការណ៍ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត និងប្រាក់រង្វាន់ដែលបានពីការរឹបអូសទ្រព្យសម្បត្តិនៃបទល្មើសគ្រឿងញៀនជូនអង្គភាពជំនាញ និងមន្ត្រីអនុវត្តន៍ច្បាប់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានកំណត់យកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីរៀបចំពិធីខួបទី៥៦ឆ្នាំ នៃការបកប្រែគម្ពីព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក អមដោយការសូធ្យគម្ពីរព្រះត្រៃបិដកខ្មែរ រយៈពេល៣ឬ៥ថ្ងៃ។
ប្រជាពលរដ្ឋ និងសហជីពនៅកម្ពុជា បានអំពាវនាវដល់ក្រុមប្រឆាំងជ្រុលនិយមក្រៅប្រទេសឈប់ញុះញង់ អុចអាលពីបញ្ហាព្រំដែនកម្ពុជា-ថៃបន្តទៀត ខណៈរាជរដ្ឋាភិបាលទាំងពីរកំពុងសិក្សាស្វែងរកដំណោះស្រាយដោយសន្ដិវិធី សន្ដិភាព សន្ដិសុខនៅតាមព្រំដែន និងយោគយល់គ្នាទៅវិញទៅមក។
អគ្គនាយកដ្ឋានពន្ធនាគារបានស្នើសុំដោះដូរទីតាំងពន្ធនាគារខេត្តកណ្ដាលទៅកាន់ទីតាំងថ្មី ស្របពេលដែលពន្ធនាគារនេះមានសភាពចង្អៀតណែន។
ស្នងការនគរបាលរាជធានីភ្នំពេញបានលើកឡើងក្នុងបទសម្ភាសន៍កាលពីដើមខែមីនានេះដោយថា «មុខសញ្ញាដែលធ្លាប់ជាប់ពន្ធនាគារ ពាក់ព័ន្ធបទល្មើសអសន្តិសុខលួច , ឆក់ និងប្លន់ ពេលចេញមកវិញជនសង្ស័យមិនដែលប្តូរមុខរបរទេប្រមាណ ៩០ភាគរយ គឺនៅបន្តអាជីពដដែល»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះលើហ្វេសបុកផ្ទាល់ខ្លួនរបស់សម្ដេចនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះបានរម្លឹកទៅពេលដែលសម្ដេចចុះពិនិត្យតាមបណ្ដោយព្រំដែនកាលពីឆ្នាំ២០១៧ ជាមួយនឹងការលើកឡើងថា គ្មានអ្នកណាមកជួយអភិវឌ្ឍន៍កម្ពុជាជាងជាតិខ្មែរខ្លួនឯងនោះទេ។
អង្គភាពប្រឆាំងអំពើពុករលួយបានបង្ហាញពីរបៀបបោកប្រាស់លុយចិនរបស់អភិបាលរងខេត្តកំពង់ស្ពឺលោក ទិត វុទ្ធី អ្នករត់ការជារវសេនីយ៍ត្រីយោធា ហ៊ាវ ខន និងអ្នកបកប្រែចិនឈ្មោះ អ៊ីង សារឿន ដែលបានប្រើប្រាស់អំណាច និងការក្លែងបន្លំជាច្រើន។