ព័ត៌មានជាតិ
ដើមមេសានឹងមានពិធីសូធ្យព្រះត្រៃបិដកនៅភ្នំឧត្តុង្គរម្លឹកខួបនៃការបកប្រែគម្ពីរមកជាភាសាខ្មែរ
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានកំណត់យកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីរៀបចំពិធីខួបទី៥៦ឆ្នាំ នៃការបកប្រែគម្ពីព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក អមដោយការសូធ្យគម្ពីរព្រះត្រៃបិដកខ្មែរ រយៈពេល៣ឬ៥ថ្ងៃ។

ក្នុងលិខិតផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងធម្មការចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ទីស្ដីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់តាមចំណាររបស់សម្ដេចធិបតីដោយកំណត់យកភ្នំព្រះរាជទ្រព្យ (ព្រះសក្យមុនីចេតិយ) ជាជម្រើសនៃការរៀបចំពិធីខួបទី៥៦ឆ្នាំ នៃការបកប្រែគម្ពីព្រះត្រៃបិដកខ្មែរ និងឱ្យក្រសួងធម្មការពិភាក្សាជាមួយគណៈសង្ឃនាយកនិងធ្វើការសម្រេចរួម។
តាមចំណាររបស់សម្ដេចធិបតីក៏បញ្ជាឱ្យពិចារណាផ្លាស់ប្ដូរកន្លែងរៀបចំពិធីសូធ្យគម្ពីព្រះត្រៃបិដកខ្មែរដែលធ្វើរៀងរាល់៥ឆ្នាំម្ដងនៅប្រាសាទអង្គរវត្ត មកធ្វើនៅភ្នំព្រះរាជទ្រព្យដែលជាទីតាំងតម្កល់ព្រះបរមសារីរិកធាតុវិញ។

បើតាមលិខិតនោះសម្ដេចនាយករដ្ឋមន្ត្រីក៏បញ្ជាឱ្យក្រសួងធម្មការ និងសាសនា រៀបចំឡើងវិញនូវក្រុមជំនុំព្រះត្រៃបិដក ដើម្បីផ្ទៀងផ្ទាត់ឡើងវិញនូវគម្ពីរព្រះត្រៃបិដកខ្មែរ និងប្រែអដ្ឋកថាដីកា និងយោជនា ជាសេចក្ដីពន្យល់របស់ព្រះអរហន្តទៅលើគម្ពីរព្រះត្រៃបិដក ដែលជាព្រះពុទ្ធវចនៈនិងត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំសមាសភាព ក៏ដូចជាវិសាលភាពនៃមុខការនិងតួនាទីភារកិច្ចឱ្យបានច្បាស់លាស់ដើម្បីធានានូវប្រសិទ្ធភាពនិងសុក្រឹតភាពនៃការងារសំខាន់នេះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ២២ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


