នយោបាយ
នាយករដ្ឋមន្ត្រី៖ បើខ្មែរយើងមិនខិតខំរួមគ្នាពង្រឹងខ្លួនឯងគ្មានអ្នកណាផ្សេងគេធ្វើជំនួសយើងទេ
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះលើហ្វេសបុកផ្ទាល់ខ្លួនរបស់សម្ដេចនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះបានរម្លឹកទៅពេលដែលសម្ដេចចុះពិនិត្យតាមបណ្ដោយព្រំដែនកាលពីឆ្នាំ២០១៧ ជាមួយនឹងការលើកឡើងថា គ្មានអ្នកណាមកជួយអភិវឌ្ឍន៍កម្ពុជាជាងជាតិខ្មែរខ្លួនឯងនោះទេ។

សម្ដេចបានបង្ហោះជាមួយនឹងការលើកឡើងថាតាំងពីឆ្នាំ២០១៧ រហូតមកដល់ពេលនេះសម្ដេចនៅតែរក្សាកាតព្វកិច្ចនិងការចូលរួមក្នុងកិច្ចការពារបូរណភាពទឹកដី ការពង្រឹងប្រៀបកាពារជាតិ ការអភិវឌ្ឍន៍ប្រទេស រួមទាំងការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធនិងគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែននៅដដែល។
សម្ដេចសរសេរថា៖ «បើខ្មែរយើងមិនខិតខំរួមគ្នាពង្រឹងខ្លួនឯង គ្មានអ្នកណាផ្សេងគេធ្វើជំនួសយើងទេ»។
ក្នុងវីដេអូដែលសម្ដេចបានផុសរម្លឹកអនុស្សាវរីយ៍ដែលសម្ដេចចុះពិនិត្យតាមព្រំដែននោះបានដាក់បញ្ចូលនូវសំឡេងមួយដែលទំនងជាផ្នែកនៃរឿងនគរទាំងបីរបស់ចិនដែលតួក្នុងនោះបាននិយាយថា «មានតែខ្លួនឯងធ្វើឱ្យខ្លាំងក្លាទេទើបគេព្រមមកជួយយើង»។

អ្នកជំនាញទស្សនវិជ្ជាបណ្ឌិត ឈត ប៊ុនថង មានប្រសាសន៍ថាការពង្រឹងខ្លួនឯង ការរួបរួមគ្នារបស់ជាតិមួយគឺជារឿងសំខាន់បំផុត ទោះបីជាមនុស្សក្នុងសង្គមមាននិន្នាការផ្ទុយគ្នាយ៉ាងណាតែប្រសិនជាការងារណាដែលជាប្រយោជន៍ត្រូវតែនាំគ្នាគាំទ្រដើម្បីបង្ហាញនូវសាមគ្គី និងភាពខ្លាំងរបស់ប្រជាជាតិប្រទេសនោះទៅកាន់ប្រទេសដទៃ។ លោកគាំទ្រការលើកឡើងរបស់លោកសម្ដេចធិបតី និងបានលើកឡើងពីបទពិសោធន៍នៃការបែកបាក់ជាតិកាលពីកន្លងទៅដែលធ្វើឱ្យខ្មែរស្ទើរតែបាត់ប្រទេសពីផែនទីពិភពលោក។

លោកបណ្ឌិត ឈត ប៊ុនថង៖ «សង្គ្រាមស៊ីវិលញាំញីនៅស្រុកខ្មែរ យើងបែកជាច្រើនភាគីហើយទៅពឹងបរទេសរៀងៗខ្លួនដើម្បីប្រកួតប្រជែងច្បាំងគ្នាឯងទីបំផុតយើងធ្លាក់ដល់របបកម្ពុជាប្រជាធិបតេយ្យយើងឃើញថាអ្វីៗធ្លាក់ដល់កម្រិតសូន្យ ទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះទើបតែទទួលបានសន្ដិភាព និងការអភិវឌ្ឍន៍ឡើងវិញ»។
ការបែកបាក់សាមគ្គីជាតិបង្កើតជាសង្គ្រាមស៊ីវិលនៅកម្ពុជាអស់រយៈពេលជាង៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ សង្គ្រាមហែកហួរនេះបានបញ្ចប់នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ បង្រួមបង្រួមខ្មែរឱ្យក្លាយជាជាតិតែមួយក្រោមរដ្ឋាភិបាលតែមួយឡើងវិញដោយនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន។ ជានិច្ចជាកាលរដ្ឋាភិបាលតែងតែប្រកាសការពារនូវសន្តិភាព ការរួបរួមដែលរកបានដោយលំបាកនេះឱ្យបានដើម្បីភាពសុខសាន្ត ការរីកចម្រើនរបស់ប្រជាជន និងប្រទេសជាតិ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


