តំណាងប្រធានាធិបតីអាស៊ែបៃហ្សង់លោក Elchin Amirbayov បានចែកលែកពីបទពិសោធន៍ប្រទេសលោកមួយចំនួនក្នុងការដោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ក្នុងពេលលោកជួបជាមួយប្រធានសភាកម្ពុជាសម្ដេចសភាធិបតី ឃួន សុដារី នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ។
រដ្ឋសភាកម្ពុជាបានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធាក្នុងសំឡេង១១៤ លើ១១៤សំឡេងនៃសមាជិកដែលមានវត្តមានក្នុងកិច្ចប្រជុំវិសាមញ្ញព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ។ ការអនុម័តត្រូវបញ្ចប់ទាំងស្រុងនៅម៉ោង១១ និង៤៥នាទីព្រឹក។
នាយខុទ្ទកាល័យ និងជាអ្នកនាំពាក្យប្រធានរដ្ឋសភាលោក កែវ ពិសិដ្ឋ បានបញ្ជាក់ថាទំនាក់ទំនងរវាងរដ្ឋសភាកម្ពុជា និងរដ្ឋសភាហុងគ្រីគឺនៅតែរក្សាដដែល និងពង្រឹងការអនុវត្តន៍អនុស្សារណៈរវាងសភាទាំងពីរឱ្យបានរីកចម្រើនថែមទៀត បើទោះបីហុងគ្រីបានផ្លាស់ប្ដូរមេដឹកនាំថ្មីក្ដី។
វីដេអូខ្លីមួយដែលថតដោយដ្រូន បានផ្ដិតយកទិដ្ឋភាពដ៏កម្រមួយនៃគ្រួសារផ្សោតឃ្លាច (Indo-Pacific Humpback Dolphins) នៅក្នុងសហគមន៍នេសាទព្រែកត្នោតខេត្តកំពតបានទាក់ទាញការចាប់អារម្មណ៍ជាច្រើនពីអ្នកប្រើប្រាស់បណ្ដាញសង្គម។
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអបអរទិវាអ្នកម្ដាយនូវពាក្យដែលមានខ្លឹមសារមួយនៅថ្ងៃទី១០ ខែឧសភា នេះថា «អ្នកម្ដាយ ជាព្រះរស់ និងជាអ្វីគ្រប់យ៉ាងសម្រាប់កូន»។
អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថារដ្ឋាភិបាលបានចេញខាតអស់ជាង៣៥លានដុល្លារដើម្បីទប់តម្លៃភ្លើងមិនឱ្យឡើងថ្លៃក្នុងពេលដែលមានវិបត្តិសង្គ្រាមអ៊ីរ៉ង់។
សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន និងរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាលោក ចាយ បូរិន បាននិមន្ត និងអញ្ជើញទៅពិនិត្យពិនិត្យមើលការដាំដំណាំ បន្លែបង្ការ នៅវត្តធម្មវិបស្សនារាម (ហៅវត្តតាភេម) ដែលមានព្រះវិន័យសំវរ រិន សុផុន ជាព្រះចៅអធិការ វត្ត ស្ថិតនៅភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកទ្រទ្រង់ជីវភាពរបស់ព្រះសង្ឃ តាជី យាយជី និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងមូល