ការចេញព្រះរាជក្រឹត្យលើកលែងទោសនេះ ក្រោយពីមានសាលដីកាស្ថាពររបស់សាលាឧទ្ធរណ៍ កាលពីចុងខែមេសា ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ដែលទាមទារឱ្យមានការវិភាគដោយឈរលើមូលដ្ឋានច្បាប់ និងភូមិសាស្ត្រនយោបាយ ជាជាងការវាយតម្លៃដោយលម្អៀងខាងនយោបាយ។ ក្នុងទិដ្ឋភាពឯករាជ្យ ព្រឹត្តិការណ៍នេះគឺជាចំណុចប្រសព្វរវាងការអនុវត្តនីតិរដ្ឋយ៉ាងតឹងរ៉ឹង និងសេចក្តីត្រូវការផ្នែកនយោបាយដើម្បីឈានទៅរកការបង្រួបបង្រួមជាតិ។
ប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បានជំរុញឱ្យមានការពង្រឹងតួនាទីរបស់ស្ថាប័ននានាធ្វើឱ្យការប្ដេជ្ញាចិត្តផ្នែកបរិស្ថានទៅជាសកម្មភាពជាក់ស្ដែង។ សម្ដេចថាច្បាប់និងគោលនយោបាយនានាដែលអនុវត្តដាច់ខាតត្រូវយកប្រជាជនជាស្នូល ធានាការពារជីវភាពរស់នៅ គាំទ្រសហគមន៍ងាយរងគ្រោះបំផុត ដើម្បីលើកកម្ពស់កំណើនបៃតង និងមិនបោះបង់នរណាម្នាក់ចោលឡើយ។
តំណាងសន្និបាតសភាអាស៊ានលោក Eddy Soeparno បានលើកឡើងថាបញ្ហាអាកាសធាតុនៅតំបន់អាស៊ីអាគ្នេយ៍បច្ចុប្បន្នបានឈានហួសពីពាក្យថា ការប្រែប្រួលអាកាសធាតុ ហើយបានក្លាយជា វិបត្តិអាកាសធាតុ ដ៏ស្រួចស្រាវដែលទាមទារឱ្យគ្រប់បណ្ដាប្រទេសក្នុងតំបន់អាស៊ានដាក់ចេញនូវវិធានការពិសេសរៀងខ្លួនដើម្បីជម្នះវិបត្តិនេះ។
នៅរសៀលថ្ងៃទី២៣ ខែឧសភានេះ ក្រៅពីជួយសម្របសម្រួលពីកន្លែងកើតហេតុ និងនៅមន្ទីរពេទ្យ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងថ្នាក់ដឹកនាំក្រសួងការងារ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំក្រសួង គោរពវិញ្ញាណក្ខន្ធសពបងប្អូនកម្មករនិយោជិតទាំង១៤រូបដែលបានទទួលមរណភាព ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងក្រុងស្វាយរៀង ខេត្តស្វាយរៀង។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថាវ៉ាក់សាំងកូវីដ១៩ដែលបានចាក់ពីកន្លងទៅនៅតែមានប្រសិទ្ធភាពទប់ទល់នឹងកូវីដបំប្លែងថ្មី NB.1.8.1 ឬNimbus ហើយហានិភ័យសុខភាពសាធារណៈទូទៅត្រូវបានវាយតម្លៃថាទាប។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យមានវិធានការបច្ចេកទេស និងវិធានការអប់រំស៊ីជម្រៅដើម្បីទប់ស្កាត់នូវការធ្លាក់ចុះសីលធម៌សង្គម ពិសេសអ្នកផលិតមាតិកាអនាធិបតេយ្យលើបណ្ដាញសង្គម។
អាជ្ញាធរ ប្រជាពលរដ្ឋ និងសិស្សសាលា ក្នុងស្រុកកងមាស និងស្រុកបាធាយ ខេត្តកំពង់ចាម បានបង្ហាញអារម្មណ៍សប្បាយរីករាយ ខណៈបច្ចុប្បន្នទទួលបានស្ពានបេតុងល្អស្អាត ងាយស្រួលធ្វើដំណើរឆ្លងកាត់បានទៅវិញទៅមក និងប្រកបរបរប្រចាំថ្ងៃ។