នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាទោះបីជាត្រូវប្រឈមនឹងការលំបាកឧបសគ្គ ទាំងកត្តាខាងក្នុង និងខាងក្រៅក្ដី តែកម្ពុជានៅតែបន្តបោះជំហានទៅមុខយ៉ាងស្វាហាប់គួរជាទីមោទនៈ ដែលបានមកពីកម្លាំងមហាសាមគ្គីប្រជាជាតិខ្មែរ។
លោក ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ លោក កង ណែម
រដ្ឋមន្ត្រីទេសចរណ៍លោក ហួត ហាក់ បានដឹកនាំកិច្ចប្រជុំមួយកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ដើម្បីពង្រឹងការងារទំនាក់ទំនងសាធារណៈ និងព័ត៌មាន ដើម្បីឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ និងអវិជ្ជមានពីកម្ពុជា។
ប្រមុខរដ្ឋស្ដីទី ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានក្រើនរំឮកដល់មន្ត្រីទាំងអស់ចៀសវាងភាពអសកម្ម ឬការកៀបសង្កត់ប្រជាពលរដ្ឋ និងត្រូវចៀសវាងឱ្យបានការយកតួនាទីបុណ្យស័ក្កិរបស់ប្ដី ឬប្រពន្ធបង្កបញ្ហាក្នុងសង្គម។
ប្រមុខរដ្ឋស្ដីទី ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់មន្ត្រីទាំងអស់ឱ្យមានការសន្សំសំចៃឱ្យបានខ្ពស់ក្នុងពេលដែលពិភពលោកប្រឈមនឹងបញ្ហាវិបត្តិប្រេងដូចបច្ចុប្បន្ននេះ ខណៈជំរុញវិធានការបង្ក្រាបការរកស៊ីមិនបង់ពន្ធ ឬរត់គេចពន្ធ។ លើកឡើងក្នុងជំនួបជាមួយមន្ត្រីចំណុះខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់មន្ត្រីឱ្យមានការខិតខំគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចជាពិសេសខណៈពេលប្រេងឥន្ធនៈឡើងថ្លៃត្រូវចេះសន្សំសំចៃលើការចំណាយដែលមិនចាំបាច់នានា លើសពីនេះសម្ដេចបានគាំទ្រដល់ការប្រមូលចំណូលទាំងពន្ធគយ និងវិធានការទប់ស្កាត់ការរកស៊ីមិនបង់ពន្ធ ឬរត់គេចពន្ធជាដើម។ បន្ថែមលើនេះទៀតសម្ដេចបានរំឭកដល់មន្ត្រីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ...
អ្នកនាំពាក្យក្រសួងព័ត៌មាន ឯកឧត្តម ទេព អស្នារិទ្ធ បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ កាសែត WSJ បានសម្រេចចុះផ្សាយអត្ថបទទស្សនៈ (Opinion Piece) ដោយបានដកស្រង់ខ្លឹមសារចេញពីលិខិតរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ញើជូនទៅកាន់និពន្ធនាយក និងអ្នកគ្រប់គ្រងការផ្សាយរបស់ WSJ ប៉ុន្មានម៉ោងក្រោយពីកាសែតនេះបានចុះផ្សាយអត្ថបទមួយដោយប្រើប្រាស់ពាក្យពាក្យ “Scambodia” ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចបង្កើតក្រុមការងារចម្រុះចំណុះឱ្យលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប. (ONLINE SCAMS) ដើម្បីចុះប្រតិបត្តិការតាមបណ្តាខេត្តគោលដៅសំខាន់ៗ ។