អ្នកនាំពាក្យរាជរដ្ឋាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មានមួយអំពាវនាវឱ្យសហគមន៍អន្តរជាតិ មេត្តាទទួលស្គាល់ និងគាំទ្រកម្ពុជាក្នុងការលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
រឿយៗក្រុមបក្ខពួកប្រឆាំងមួយក្ដាបតូចនៅក្រៅប្រទេស តែងតែតាំងខ្លួនជាអ្នកស្នេហាជាតិ គិតផលប្រយោជន៍ប្រជាជនជាចម្បង ប៉ុន្ដែជាក់ស្ដែងពួកគេសូម្បីតែជួយផ្សព្វផ្សាយពីឱកាសការងារជូនអតីតពលករខ្មែរដែលប្រឡប់ពីប្រទេសថៃ ក៏មិនដែលជួយផ្សព្វផ្សាយដែរ។
ធនាគារពិភពលោកបានធ្វើការទស្សន៍ទាយកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៧ខាងមុខដែលអាចកើនឡើង៤.៩ភាគរយ ចំណាត់ថ្នាក់ទី៤ក្នុងចំណោមប្រទេសដែលកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ាន។
អ្នកឃ្លាំមើលបញ្ហានយោបាយ និងអ្នកជំនាញខាងភូមិសាស្ត្រនយោបាយ បានលើកឡើងថា ក្រុមប្រឆាំង និងសារព័ត៌មានខេមរភាសាគ្មានច្បាប់នៅក្រៅប្រទេសមួយចំនួន កំពុងបំភ្លៃព័ត៌មានមិនពិតទាក់ទងអតីតពលករដែលត្រឡប់មកពីប្រទេសថៃ ដើម្បីបន្ទោសបង្អាប់មកលើរាជរដ្ឋាភិបាល។
ប្រទេសកម្ពុជា និងវៀតណាម ជាប្រទេស២គត់ក្នុងតំបន់អាស៊ីខាងកើត និងអាស៊ីប៉ាស៊ីហ្វិកដែលមានការកើនឡើងច្រើននៃចំណែកវិស័យកម្មន្តសាលក្នុងសេដ្ឋកិច្ចនៅរយៈពេល២ទស្សវត្សចុងក្រោយ នេះបើតាមតាមរបាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយក្នុងខែមេសានេះ។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី បានផ្ញើលិខិតមួយច្បាប់ទៅកាន់សារព័ត៌មាន The Wall Street ស្នើឱ្យសារព័ត៌មាននេះកែតម្រូវ និងសុំទោសជាផ្លូវការចំពោះការប្រើប្រាស់ចំណងជើងដែលហៅកម្ពុជាថាជា Scambodia ។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក សូ ណារ៉ូ បានហៅសកម្មភាពរបស់ក្រុមរបស់លោក សម រង្ស៊ី ពេលនេះគឺជាល្បិចខ្ចីដៃសត្រូវដុតកំហឹងពលរដ្ឋ និងបំបែកបំបាក់ខ្មែរឱ្យងើបឡើងផ្ដួលរំលំរដ្ឋាភិបាល។