កាកបាទក្រហមកម្ពុជាបានប្រគល់ថវិកាចំនួន១លានដុល្លារអាមេរិកដល់មូលនិធិគន្ធបុប្ផាកម្ពុជា ជាលើកទី៩ដែលបានផ្ដល់ដល់មូលនិធិមនុស្សធម៌សម្រាប់ការព្យាបាលកុមារមួយនេះនៅកម្ពុជា។ រដ្ឋមន្ត្រីសុខាភិបាលបានចាត់ទុកជំនួយនេះគឺជាគំរូមនុស្សធម៌មួយដើម្បីអនាគតកុមារកម្ពុជា។
មជ្ឈមណ្ឌលជាតិរក្សាសន្ដិភាពឱ្យដឹងថាចាប់តាំងពីកម្ពុជាបញ្ជូនកងទ័ពមួកខៀវបំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិ២០ឆ្នាំមកនេះ មានទាហានកម្ពុជា១៤នាក់បានពលី និង១៩នាក់រងរបួស ក្នុងបុព្វហេតុការពារសន្តិភាពពិភពលោក។ ទោះជាយ៉ាងណាកងកម្លាំងរក្សាសន្តិភាពកម្ពុជានៅតែបន្តបំពេញបេសកកម្មដោយភាពក្លាហាន និងមិនរាថយ។ បើតាមមជ្ឈមណ្ឌលជាតិរក្សាសន្ដិភាព កត្តាហានិភ័យដែលបណ្ដាលឱ្យទាហានមួកខៀវកម្ពុជាស្លាប់ និងរបួសរួមមាន ការវាយប្រហារដោយគ្រឿងផ្ទុះកែច្នៃ ជម្លោះរវាងក្រុមប្រដាប់អាវុធមិនមែនរដ្ឋ ជំងឺឆ្លងនៅតំបន់បេសកកម្ម ការប្រែប្រួលអាកាសធាតុ និងស្ថានការណ៍សន្តិសុខដែលមិនអាចប៉ានស្មានបាន។ បើគិតពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំងទៅចូលរួមបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិសរុបចំនួន ១០ ៧២៣នាក់ ក្នុងនោះមានស្ត្រីចំនួន ១០៥២នាក់ ទៅចួលរួមក្នុងបណ្ដាបេសកកម្មចំនួន១២ ក្នុង១០ប្រទេស ដូចជា សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ...
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ប៉ែន សុវិជាតិ បានឱ្យដឹងថាបញ្ហាមួយក្រៅពីថ្លៃដើមផលិតដែលធ្វើឱ្យតម្លៃអង្ករកម្ពុជាលើទីផ្សារអន្តរជាតិពិបាកប្រកួតប្រជែងជាមួយប្រទេសផ្សេងនោះគឺតម្លៃធានារ៉ាប់រងលើការដឹកជញ្ជូនចេញពីកម្ពុជាដែលធ្វើឱ្យតម្លៃអង្ករកម្ពុជាលើទីផ្សារអន្តរជាតិថ្លៃលើសពីប្រទេសប្រកួតប្រជែងជាមធ្យមប្រមាណ៥០ដុល្លារក្នុងមួយតោន។
អ្នកនាំពាក្យក្រសួងកសិកម្មលោក ឃឹម ហ្វីណង់ ថាប្រទេសកម្ពុជានៅតែរក្សាបាននូវសន្តិសុខស្បៀងអាហារ ខណៈការវាយតម្លៃរបស់ក្រសួងឃើញថាទិន្នផលអាចធ្លាក់ចុះដោយសារវិបត្តិថាមពល និងការឡើងថ្លៃជី។
សាធារណរដ្ឋប្រជាមានិតចិនបានប្រកាសគាំទ្រដល់កម្ពុជាលើការផ្គត់ផ្គង់ប្រេង ឧស្ម័ន និងជីកសិកម្មក្នុងអំឡុងពេលដែលកម្ពុជាកំពុងជួបការលំបាកផ្នែកសន្តិសុខថាមពល និងកង្វះជី។
រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកអឺរ៉ុបនៃប្រទេសអាល្លឺម៉ង់លោក Gunther Krichbaum បានលើកឡើងថាប្រទេសលោកមានបំណងចង់ធ្វើជា «អ្នកសម្របសម្រួលដោយស្មោះត្រង់» ដើម្បីរួមចំណែកដោះស្រាយបញ្ហាព្រំដែនកម្ពុជា។
ប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បានលើកឡើងពីទំនាក់ទំនងល្អរវាងកម្ពុជានិងហុងគ្រីទោះបីជាមានការផ្លាស់ប្ដូររបបដឹកនាំ ឬរដ្ឋាភិបាលយ៉ាងណាក្ដីក៏ទំនាក់ទំនងនេះនេះនៅតែរីកចម្រើនជាបន្តបន្ទាប់គ្មានប្រែប្រួល ឬល្អក់កករជាមួយគ្នាទេ។