មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសលោក គង់ ភោគ បានបង្ហាញការសោកស្ដាយចំពោះការចង់ដកខ្លួនរបស់ថៃចេញពីអនុសារណៈយោគយល់គ្នាលើព្រំដែនដែនសមុទ្រ MOUឆ្នាំ២០០១ តែថាបើទោះបីថៃដកខ្លួនចេញក្ដីក៏កម្ពុជានៅតែមានយន្តការបន្តក្នុងការដោះស្រាយផងដែរ ជាពិសេសគឺការប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយបង្ខំដើម្បីដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។
ស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជាតាមរយៈអ្នកនាំពាក្យរបស់ខ្លួនបានបង្ហាញនូវក្ដីបារម្ភចំពោះការផ្ទុះអាវុធរបស់ថៃក្នុងពេលដែលក្រុមអនុព័ន្ធយោធាបរទេសចុះទៅពិនិត្យតំបន់ជម្លោះកម្ពុជា-ថៃនៅច្រកអូរស្មាច់សប្ដាហ៍មុន។ ស្ថានទូតបញ្ជាក់ថា «អ្នកការទូតដែលមានការទទួលស្គាល់ត្រូវតែអាចបំពេញភារកិច្ចរបស់ខ្លួនដោយសុវត្ថិភាព»។
នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកសកម្មភាពដែលយកស្លាកព័ត៌មានទៅបិទបាំងសកម្មភាពល្មើសច្បាប់ ឬបម្រើឱ្យរបៀបវារៈរបស់ក្រុមអមិត្តគឺជាទង្វើបំផ្លាញជាតិ ដែល «មិនអាចអត់ឱនឱ្យបានឡើយ»។
ស្ថានទូតអាមេរិកប្រចាំកម្ពុជាថាស្ថានទូតកំពុងបន្តវាយតម្លៃឧបទ្ទវហេតុនៅច្រកព្រំដែនអូស្មាច់កាលពីថ្ងៃទី២៩ ខែមេសា និងសង្ឃឹមថាភាគីនៃជម្លោះកម្ពុជានិងថៃគោរពនូវការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ។
ស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជាជំរុញដល់កម្ពុជានិងថៃក្នុងការរក្សាឱ្យបាននូវបទឈប់បាញ់បន្ទាប់ពីហេតុការណ៍ទាហានថៃផ្ទុះអាវុធក្នុងពេលដែលកម្ពុជាសម្របសម្រួលក្រុមអនុព័ន្ធយោធាបរទេសចុះសង្កេតការណ៍នៅច្រកអូស្មាច់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៩ ខែមេសា។
ថវិកានេះត្រូវបានផ្ដល់មកជាដំណាក់កាលដោយដំណាក់កាលទី១និងផ្ដល់មកកម្ពុជាមានតម្លៃ១៥០លានដុល្លារអាមេរិក សម្រាប់កែលម្អហេដ្ឋារចនាសម្ព័ន្ធប្រវែង ២៤៧គីឡូម៉ែត្រ ជាមួយនឹងសកម្មភាពមួយចំនួនដើម្បីពង្រឹងសមត្ថភាពដឹកជញ្ជូន និងសម្រួលដល់ពាណិជ្ជកម្ម។
កម្ពុជា និងសាធារណរដ្ឋឆែកនឹងរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីមួយនៅទីក្រុងប្រាគក្នុងឆ្នាំនេះ និងឯកភាពធ្វើការឈានទៅបញ្ចប់ឯកសារនានាដែលនៅសេសសល់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួនក្នុងនោះក៏មានការលើកលែងទិដ្ឋាការរវាងប្រទេសទាំងពីរផងដែរ។