នាយខុទ្ទកាល័យ និងជាអ្នកនាំពាក្យសម្ដេចប្រធានសភា លោក កែវ ពិសិដ្ឋ ថារដ្ឋសភាមិនមានគម្រោងកោះហៅសមាជិករដ្ឋាភិបាលសាកសួរពីចំណាត់ការលើឧក្រិដ្ឋកម្មឆបោកអនឡាញនោះទេ ដោយសារតាមរយៈការសង្កេតពីការអនុវត្តច្បាប់លើឧក្រិដ្ឋកម្មនេះដោយរដ្ឋាភិបាលគឺមានប្រសិទ្ធភាព និងទុកចិត្តបាន។
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថារដ្ឋបាលប្រធានាធិបតី ដូណាល់ត្រាំ បានសន្យាហើយថានឹងមិនឱ្យកម្ពុជាមានអត្រាពន្ធនាំចូលអាមេរិកខ្ពស់ជាងគេក្នុងតំបន់នោះទេ។ ការបញ្ជាក់នេះគឺបន្ទាប់ពីរដ្ឋាភិបាលអាមេរិកបានសម្រេចប្រើមាត្រា៣០១ នៃច្បាប់ពាណិជ្ជកម្មដែលឱ្យប្រទេសនេះអាចបន្តការប្រមូលពន្ធខ្ពស់ក្រោយតុលាការកំពូលអាមេរិកបានលុបចោលអត្រាពន្ធបដិការបស់លោកត្រាំកាលពីកន្លងទៅ។
ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជាលោក សនសៃ វ៉ានណាសៃ បានឱ្យដឹងថាលោកបានតាមដាន និងបន្តតាមដានលើករណីដែលថៃលុបចោល MOU ជាមួយកម្ពុជាដោយឯកតោភាគីបន្តទៀត ខណៈអ្នកជំនាញកិច្ចការអន្តរជាតិថាការលុប MOU ដោយថៃនេះនឹងធ្វើឱ្យអន្តរជាតិបាត់បង់ទំនុកចិត្តលើប្រទេសនេះក្នុងការចុះកិច្ចសន្យាណាមួយជាមួយខ្លួន។
សម្ដេចសភាធិបតី ឃួន សុដារី បានជំរុញដល់ការបង្កើនទំនាក់ទំនងរួមគ្នារវាងកម្ពុជា និងឡាវបន្ថែមទៀតជាពិសេសលើវិស័យទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម។ សម្ដេចបានរម្លឹកពីការបើកច្រករបៀងវប្បធម៌រវាងវត្តភូប្រទេសឡាវ និងប្រាសាទអង្គរវត្តកម្ពុជា។
សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) និងវិទ្យាស្ថានCEO បានរួមគ្នារៀបចំយុទ្ធនាការខ្មែរត្រូវតែខ្លាំងក្នុងវិស័យសារព័ត៌មាន និងKOLs។
អនុរដ្ឋលេខាធិការក្រសួងព័ត៌មានលោក ជា លីសែ បានជំរុញគំនិតក្នុងការរួមបញ្ចូលគ្នារវាងអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកាក្នុងបរិបទព័ត៌មានថ្មីដើម្បីបង្កើនការផ្សព្វផ្សាយព័ត៌មានពិតកាន់តែច្រើនដល់ពលរដ្ឋ និងពិភពលោក។ អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយបានគាំទ្រចំពោះការគិតនេះ ខណៈជំរុញប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីជម្នះនូវឧបសគ្គ វិវត្តន៍ខ្លួនទៅជាប្រភពដែលគួរឱ្យទុកចិត្ត និងបង្កើតភាពជាសហគ្រិនរបស់ខ្លួន។
មន្ត្រីទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី៤ ខែឧសភានេះបានទៅជួបក្រុមអ្នកអង្កេតការណ៍អាស៊ានដើម្បីតាមដានលើស្ថានភាពព្រំដែន និងការអនុវត្តន៍កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងកូឡាឡាំពួរ។ នេះបើតាមការផ្សាយឱ្យដឹងនៅលើបណ្ដាញសង្គមរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃច័ន្ទនេះ។