រដ្ឋសភាកម្ពុជាបានរៀបចំសភាត្រាប់ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដើម្បីបណ្ដុះសមត្ថភាព ស្មារតី និងមនសិការដល់យុវជន ជាពិសេសក្មេងស្រីឱ្យស្វែងយល់ហ្វឹកហាត់ការងារតស៊ូមតិបែបនយោបាយ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា បានសរសេរលើបណ្ដាញសង្គមរបស់លោកនៅថ្ងៃទី១៧ ខែមេសា នេះដោយបានរម្លឹកពីការងាររបស់លោកជាប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្ដីខ្មែរក្រហម ព្រមទាំងរម្លឹកផងដែរប្រវត្តិសាស្ត្រដែលខ្មែរក្រហមឡើងកាន់អំណាច ការផ្ដួលរំលំរបបឃោឃៅនេះ និងដំណើរការស្វែងរកយុត្តិធម៌សម្រាប់ប្រជាជនកម្ពុជា។
ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ខាងមុខនេះ អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការគាំពារសត្វព្រៃកម្ពុជា (CWC) បានរៀបចំពិព័រណ៍រូបភាពដ៏ពិសេសមួយ ដែលបង្ហាញពីជីវិតសត្វព្រៃ និងសត្វល្អិតកម្រៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ តើមានអ្វីដែលពិសេសក្នុងការតាំងបង្ហាញនេះ? ចាប់ពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ តទៅ នៅឯសួនរុក្ខជាតិអង្គរ (ក្បែរផ្លូវចូលទៅកាន់ប្រាសាទអង្គរវត្ត) បងប្អូនភ្ញៀវទេសចរអាចចូលមកកម្សាន្ត និងស្វែងយល់ពី៖ វត្តមានសត្វព្រៃដែលកំពុងរស់នៅដូចក្នុងព្រៃធម្មជាតិ។ សត្វសំខាន់រួមមាន៖ សត្វទោចមង្កុដ ភេខ្លួនរលោង ឈ្លូស ស្វា ឆ្មារដាវ...
សំរាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦នេះ បងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនីបានជិះរថយន្តក្រុង ដោយមិនគិតថ្លៃ មានចំនួនច្រើនខ្លាំងជាងបណ្តាឆ្នាំមុនៗ ព្រោះពួកគាត់មានជំនឿជឿជាក់លើរាជរដ្ឋាភិបាល និងម្យ៉ាងទៀតដោយសារតម្លៃប្រេងឥន្ធនៈឡើងថ្លៃខ្ពស់ផងដែរ។
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានជំរុញឱ្យមូលដ្ឋានសុខាភិបាលនៅទូទាំងប្រទេសបង្កើនការយកចិត្តទុកដាក់ផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរនិងគត់មត់ពិសេសក្នុងកំឡុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងមកដល់ក្នុងពេលខាងមុខនេះ ក៏ដូចជាពេលបន្តបន្ទាប់ទៀតផងដែរ។
អគ្គនាយកអង្គការ UNESCO លោក Khaled El-Enany ថាលោកនឹងធ្វើដំណើរមកកម្ពុជាក្នុងឆ្នាំនេះ ដើម្បីអបអរខួប៧៥ឆ្នាំនៃការចូលជាសមាជិក UNESCO របស់កម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ផងដែរ។
កម្ពុជាបានឱ្យប្រេសិតពិសេសទៅចូលរួមពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីមីយ៉ាន់ម៉ាលោក មីន អ៊ុងឡាំង កាលពីថ្ងៃទី១០ ខែមេសា និងបានប្រគល់លិខិតអបអរសាទរមួយដល់ប្រធានាធិបតីថ្មីរបស់ប្រទេសនេះផងដែរ។ ប្រេសិតពិសេសកម្ពុជាដឹកនាំដោយឧត្ដមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រលោក ចម ប្រសិទ្ធ បានទៅជួបនឹងពិភាក្សាគ្នាដោយផ្ទាល់ជាមួយលោក មីន អ៊ុងឡាំង ពីការគាំទ្រ និងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ។ ក្នុងជំនួបនោះលោក មីន អ៊ុងឡាំង បានលើកឡើងថា កម្ពុជា ជាប្រទេសជិតស្និទជាមួយមីយ៉ាន់ម៉ា ហើយប្រទេសទាំងពីរគួរមានកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ខណៈលោកក៏បានអរគុណកម្ពុជាចំពោះជំនួយជួលដល់មីយ៉ាន់ម៉ានៅពេលជួបគ្រោះធម្មជាតិកន្លងមកផងដែរ។ ប្រេសិតពិសេសកម្ពុជាលោក ចម ប្រសិទ្ធ បានពាំនាំនូវការអបអរសាទររបស់ប្រមុខរដ្ឋស្ដីទីកម្ពុជា...