ស្ថានតំណាងប្រទេសមួយចំនួនដែលមាននិវាសដ្ឋាននៅកម្ពុជាបានថ្វាយព្រះពរព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្ដេច ព្រះនរោត្តម សីហមុនី ឱ្យបានឆាប់ជាសះស្បើយពីព្រះរោគ។
សម្ដេចសភាធិបតី ឃួន សុដារី មានប្រសាសន៍ថាទំនាក់ទំនង កម្ពុជា វៀតណាម គឺជាទំនាក់ទំនងប្រពៃណីដៃគូរយុទ្ធសាស្ត្រដែលផ្អែកលើទំនុកចិត្តនយោបាយខ្ពស់ លើការអភិវឌ្ឍន៍ជាប់ស្ដែងដើម្បីប្រជាជនជាធំ។ ខណៈភាគីវៀតណាមនៅតែផ្ដល់អទិភាពសំខាន់ដល់មិត្តជិតខាងទាំងពីប្រទេសរបស់ខ្លួន កម្ពុជា និងឡាវ។
ប្រធានាធិបតីបារាំងលោក អេម៉ានុអែល ម៉ាក្រុង (Emmanuel Macron) បានសរសេរលើបណ្ដាញសង្គម X របស់លោកថ្លែងអំណរគុណនាយករដ្ឋមន្ត្រីកម្ពុជាជាភាសាខ្មែរ និងបានបញ្ជាក់ពីចំណងទំនាក់ទំនងដែលកាន់តែរឹងមាំរវាងបារាំង និងកម្ពុជា។
ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន មានប្រសាសន៍ថា បញ្ហាក្នុងពិភពលោកបច្ចុប្បន្ននេះ ធ្វើឱ្យមនុស្សរស់នៅមិនចុះសម្រុង គ្មានការយោគយល់ បង្កើតជាបញ្ហាសង្គម សេដ្ឋកិច្ច និងសាសនាទៀតផង។ លោកថាការកសាងបាននូវសាមគ្គីភាព ភាតរភាព និងសន្តិភាព គឺជារឿងដែលសំខាន់សម្រាប់សន្តិភាព និងការអភិវឌ្ឍន៍ ដែលនេះគឺជាមាគ៌ាដ៏សំខាន់របស់ព្រះពុទ្ធសាសនា។
ព្រះមហាក្សត្រសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហរទ័យផ្ញើសារជូនជនរួមជាតិខ្មែរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីសូមរីករាយ រក្សាបាននូវទំនៀមទម្លាប់វប្បធម៌ សាមគ្គីជាតិឱ្យបានស្ថិតស្ថេរគង់វង្ស។
លោក ជួន កក្កដា បានលើកឡើងពីខ្លឹមសារចំនួន៤របស់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរសម្រាប់បណ្ដុះបណ្ដាលសីលធម៌ និងតម្លៃជីវិតដល់យុវជន។ លោកថាពិធីបុណ្យចូលឆ្នាំរបស់ខ្មែរមិនមែនគ្រាន់តែជាការឈប់សម្រាប់ពីការងារ ឬសប្បាយរីករាយប៉ុណ្ណោះទេ តែវាគឺជាសាលារៀនជីវិត។
សម្ដេចសភាធិបតី ឃួន សុដារី មានប្រសាសន៍ថាស្ត្រីមានសក្ដានុពលរបស់ខ្លួនក្នុងការបំពេញការងារ តែក៏ត្រូវការនូវឱកាស និងការផ្លាស់ប្ដូរផ្នត់គំនិតសង្គមចំពោះពួកគេផងដែរ។ នេះជាការលើកឡើងរបស់សម្ដេចប្រធានសភាក្នុងឱកាសជំនួបជម្រាបលារបស់ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ។