សម្ដេចសភាធិបតី ឃួន សុដារី បានបង្ហាញនូវមនោសញ្ចេតនានិងមោទនភាពលើផលិតផលជាតិ ក៏ដូចជាការប្រែខ្លួននៃឧស្សាហកម្មនៅកម្ពុជាទៅកាន់ឧស្សាហកម្មដែលផ្អែកលើជំនាញ និងបច្ចេកវិទ្យា។ សម្ដេចថា នេះជាមាគ៌ាដ៏ត្រឹមត្រូវបំផុតសម្រាប់ចីរភាពនៃសេដ្ឋកិច្ចជាតិក្នុងយុគសម័យឌីជីថល។
REZKIY (៣៤៣) គឺជាប្រភេទនាវាការពារមាត់ច្រាំង (Corvette) ដែលទើបដាក់ឱ្យចូលបម្រើការក្នុងកងទ័ពជើងទឹករុស្ស៊ី កាលពីខែកញ្ញា ឆ្នាំ២០២៣។ នាវានេះមានសមត្ថភាពបំបាំងកាយពីរ៉ាដា អាចការពារខ្លួនពីការវាយប្រហារបានយ៉ាងរហ័ស និងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការវិភាគ និងបញ្ជាទៅកាន់ប្រព័ន្ធអាវុធដោយស្វ័យប្រវត្តិ ដើម្បីកម្ទេចគោលដៅទាំងលើអាកាស ផ្ទៃទឹក និងក្រោមទឹក៕
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ លោក ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនដល់ លោក សួស កាណាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តព្រះសីហនុ បច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា នៅគេហដ្ឋាន ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ពលរដ្ឋខ្មែរប្រហែល ១៦៤នាក់ស្លាប់ក្នុងមួយថ្ងៃដោយសារជំងឺមិនឆ្លង ដែលស្ថានភាពស្ថិតក្នុងកម្រិតអាសន្ន។ ប្រធានគណៈកម្មការទី៨ សភាជាតិលោកស្រី ឡោក ខេង បានបង្ហាញពីក្ដីបារម្ភនេះ ខណៈអ្នកជំនាញវេជ្ញសាស្ត្រជំរុញឱ្យមានការផ្លាស់ប្តូរជាប្រព័ន្ធ តាំងពីការបង្កើតលំហសាធារណៈសម្រាប់ហាត់ប្រាណ រហូតដល់ការអប់រំឱ្យមានការយល់ដឹងស៊ីជម្រៅពីរបបអាហារ។
ក្រសួងការបរទេសកម្ពុជាបានតវ៉ាចំពោះសកម្មភាពខុសច្បាប់របស់ថៃដែលបានកាន់កាប់ វាស់វែងផ្ទៀងផ្ទាត់កម្មសិទ្ធិដីធ្លីតាមបណ្ដាយព្រំដែនកម្ពុជា ដោយបានចាត់ទុកសកម្មភាពនេះជាការប៉ុនប៉ងខុសច្បាប់ដើម្បីបង្កើតការកាន់កាប់លើដីជាក់ស្ដែង និងការសម្រេចទុកជាមុននូវលទ្ធផលនៃការងារកំណត់ខណ្ឌសីមាព្រំដែនដែលកំពុងអនុវត្តដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះបេសកកម្មការងាររបស់សមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន (CAJ) ដែលមានសកម្មភាពល្អៗជាច្រើន ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនិងប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ។
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានបង្កើតនូវទម្រង់ថ្មីមួយទៀតនៃបទល្មើសសម្អាតប្រាក់ពិសេសមួយដែលអនុញ្ញាតឱ្យរដ្ឋរឹបអូសទ្រព្យដែលទិញដោយប្រើប្រាស់លុយបានពីបទល្មើស ឬការបោកប្រាស់អនឡាញបានដោយមិនចាំបាច់មានការផ្ដន្ទាទោសពីបទល្មើសដែលជាសំអាងនៃបទល្មើសសម្អាតប្រាក់ទេ។