ប្រធានព្រឹទ្ធសភាសម្ដេចតេជោ ហ៊ុន សែន បានឆ្លៀតពេលទៅសួរសុខទុក្ខតារាកំប្លែងនាយក្រិននៅព្រឹកថ្ងៃទី២២ ខែមីនានេះ ដោយបង្ហាញនូវក្ដីអាណិតអាសូរដល់នាយក្រិនដែលខ្លួនកំពុងដេកនៅពេទ្យហើយឪពុកទទួលមរណភាពថែមទៀត។
ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF បានរកឃើញកូនផ្សោតកើតថ្មីមួយក្បាលទៀត នៅអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ដែលនេះជាកូនផ្សោតទី៣ដែលបានកត់ត្រានៅដើមឆ្នាំ២០២៦នេះ។
ក្រសួងការបរទេសកម្ពុជាបានតវ៉ាចំពោះសកម្មភាពរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ដោយក្នុងនោះបានកត់សម្គាល់ថាថៃបានចាប់ផ្ដើមធ្វើសកម្មភាពវាស់ដីដែលឈ្លានពានខ្មែរយកទៅចែកពលរដ្ឋខ្លួនផងដែរ។
សម្ដេចសភាធិបតី ឃួន សុដារី បញ្ជាឱ្យរៀបចំ និងសាងសង់ថ្មី ជាជំហានថ្មីនៃយុទ្ធសាស្ត្រធ្វើទំនើបកម្មស្ថាប័ន និងភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និតរវាងអ្នកតំណាងរាស្ត្រក្នុងមណ្ឌលជាមួយពលរដ្ឋ។
សកម្មភាពរបស់កងកម្លាំង និងព្រះសង្ឃថៃនៅតំបន់ព្រំដែន គឺជា "ការឈ្លានពានដោយលាក់មុខ" ដែលបំពានយ៉ាងចំហលើគោលការណ៍ Status Quo និងបន្ទច់បង្អាក់យន្តការ JBC និង GBC។ការអនុវត្តកិច្ចព្រមព្រៀងដោយគ្មាន "ភាពសុចរិត" ពីភាគីថៃ កំពុងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តទ្វេភាគី។
លោក ឱម យ៉ិនទៀង បានឱ្យដឹងថាអង្គភាពបានរាយការណ៍ទៅកាន់ក្រុមប្រឹក្សាប្រឆាំងអំពើពុករលួយពីការមិនបានប្រកាសទ្រព្យសម្បត្តិចុងក្រោយរបស់អតីតអ្នកឧកញ៉ា និងជាទីប្រឹក្សារដ្ឋាភិបាល លោក ចេនហ្ស៊ី ដែលលោក ឱម យ៉ិនទៀង បានបញ្ជាក់ថាការមិនបានប្រកាសទ្រព្យរបស់លោក Chen Zhi គឺដោយសារ «ជាប់គុកនៅប្រទេសចិន»។
លោក ស៊ុន មេសា បានឱ្យដឹងថាក្រសួងគ្រោងនឹងរៀបចំធ្វើការប្រឡងតេស្តសមត្ថភាពលើជំនាញ និងចេញវិញ្ញាបនបត្រដល់អតីតពលករខ្មែរមកពីប្រទេសថៃនៅខែមេសាខាងមុខ។ លោកថាការធ្វើបែបនេះគឺដើម្បីផ្ដល់នូវការទទួលស្គាល់ជំនាញពិតប្រាកដមួយជូនដល់អតីតពលករខ្មែរទាំងនោះងាយស្រួលក្នុងការស្វែងរកការងារ និងឱកាសការងារកាន់តែល្អ។