ឯកអគ្គរដ្ឋទូតសិង្ហបុរីដែលចប់អាណត្តិលោកស្រី TEO Lay Cheng បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងសឹង្ហបុរី និងកម្ពុជា ក្នុងអាណត្តិរបស់លោកស្រី និងជឿងជាក់ថាទំនាក់ទំនងនេះនឹងកាន់តែរីកចម្រើនបន្ថែមទៀត។
អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាលោកស្រី Vladanka Andreeva បានលើកឡើងថា UN ចង់ឃើញកម្ពុជា និងថៃដោះស្រាយភាពខ្វែងគ្នាដោយសន្តិវិធី ដោយគោរពតាមធម្មនុញ្ញសហប្រជាជាតិ និងច្បាប់អន្តរជាតិ។
តាមរបាយការណ៍ក្រសួងមហាផ្ទៃចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ សមត្ថកិច្ចបានបញ្ជូនក្មេងទំនើងចំនួន ៦ ៣៧៥នាក់ទៅកាត់ទោសនៅតុលាការ និងមានក្មេងទំនើងជាង ៤ពាន់៥រយនាក់ផ្សេងទៀតទទួលទណ្ឌកម្មរដ្ឋបាល និងអប់រំ។
លោករដ្ឋមន្ត្រីបានបន្តថា ជាមួយនឹងឱកាសការងារទាំងនេះ បងប្អូនអាចជ្រើសរើសយកការងារនៅស្រុកក្រគរក៏បាន នៅរាជធានីភ្នំពេញ ឬនៅបណ្តាខេត្តផ្សេងៗក៏បាន ឬនៅក្រៅប្រទេសដែលមានប្រាក់ឈ្នួលខ្ពស់ក៏បានដែរ។ កាន់តែពិសេសជាងនេះ នៅឆ្នាំ២០២៦នេះ សម្រាប់បងប្អូនដែលមិនទាន់ចង់ចាកចេញពីស្រុកកំណើត គឺអាចចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលខ្លីៗ ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនឹងបញ្ជូនគ្រូបណ្តុះបណ្តាលនិងសម្ភារៈចុះទៅបង្រៀនបងប្អូនដល់មូលដ្ឋានតែម្តង ដូចជា៖ ជំនាញឆុងកាហ្វេ ដុតនំ ធ្វើក្រចក ជួសជុលគ្រឿងម៉ាស៊ីន តបណ្តាញអគ្គិសនីជាដើម។
ជនជាតិបង់ក្លាដេស២នាក់ត្រូវបានឃាត់ខ្លួន និង២នាក់ទៀតបានរត់គេចខ្លួនបន្ទាប់ពីសមត្ថកិច្ចចម្រុះបង្ក្រាបករណីបង្ខាំងមនុស្ស និងឆែកឆេរទីតាំងសង្ស័យ Online Scam មួយកន្លែងក្នុងខណ្ឌសែនសុខ។
យុវជន វ័យ១៩ឆ្នាំម្នាក់ត្រូវបាននគរបាលខេត្តបាត់ដំបងចាប់ខ្លួន បន្ទាប់ពីបានលើកកាំបិតកាប់ទៅលើម្ដាយបង្កើតបណ្ដាលឱ្យរងរបួសដៃឆ្វេងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នា២០២៦។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថាមកដល់ពេលនេះពុំមានសេចក្ដីរាយការណ៍ថាមានប្រជាជនខ្មែររងគ្រោះក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងអ៊ីស្រាអ៊ែល អាមេរិក និងអ៊ីរ៉ង់ទេ ខណៈដែលពលរដ្ឋដែលនៅតំបន់នេះត្រូវបានណែនាំឱ្យបង្កើនការប្រុងប្រយ័ត្នលើសុវត្ថិភាពរបស់ខ្លួន។