សេចក្ដីព្រាងច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលកំពុងពិនិត្យនៅព្រឹទ្ធសភា បានអនុញ្ញាតឱ្យរដ្ឋអាចរឹបអូសយកអាគារដែលមានប្រតិបត្តិការបោកប្រាសអនឡាញយកមកធ្វើជាសម្បត្តិរដ្ឋបាន ប្រសិនជាម្ចាស់ទីតាំងពុំមានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួនលើការជួលអាគារ។
សម្ដេចសភាធិបតី ឃួន សុដារី បានឱ្យគណៈកម្មការជំនាញរដ្ឋសភាតាមដានការអនុវត្តច្បាប់របស់រដ្ឋាភិបាលលើកូនស្នងការរងខេត្តបន្ទាយមានជ័យ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមនុស្ស៦នាក់ស្លាប់ឱ្យបានដិតដល់។
ប្រធានសភាសម្ដេចសភាធិបតី ឃួន សុដារី បានបង្ហាញពីក្ដីសង្ឃឹមរបស់សម្ដេចចំពោះប្រទេសចិន ដោយជឿថាប្រទេសនេះនឹងបន្តចូលរួមចំណែកក្នុងការពង្រឹងសុខសន្ដិភាពពិភពលោក និងស្ដារសណ្ដាប់ធ្នាប់ពិភពលោកឡើងវិញ។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនពីន បានបញ្ជាក់ថាប្រទេសចិននឹងបន្តគាំទ្ររហូតដល់គម្រោងជីកព្រែកហ្វូណនតេជោសម្រេចបានជោគជ័យតាមការគ្រោងទុក។ នេះបើតាមការចុះផ្សាយនៅលើហ្វេសបុកផេករដ្ឋសភាកម្ពុជា។
តំណាងរាស្ត្របង្ហាញការគាំទ្រចំពោះច្បាប់ប្រឆាំងការឆបោកបច្ចេកវិទ្យា តែជំរុញឱ្យរដ្ឋាភិបាលគិតពីវិធីបង្ការជាជាង ការបង្ក្រាបក្រោយពីបញ្ហាដែលកើតឡើងហើយ។ យ៉ាងណាក្ដីរដ្ឋមន្ត្រីយុត្តិធម៌បានគាំទ្រ និងឆ្លើយតបវិញថាវិធានការបង្ការនិងបង្ក្រាបត្រូវតែដើរទន្ទឹមគ្នា ហើយការបង្ក្រាបក៏ជាការរួមចំណែកក្នុងការទប់ស្កាត់បញ្ហាដែរ។
តាមសេចក្ដីព្រាងច្បាប់នេះ បទល្មើសព្រហ្មទណ្ឌចំនួន៥ថ្មីត្រូវបានបង្កើតឡើង ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការអនុវត្ត។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថាកម្ពុជាចង់ដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធីជាមួយថៃ តែថាប្រទេសនេះពិបាកនិយាយគ្នាណាស់ដោយសារតែអាងលើអំណាចយោធារបស់ខ្លួន។