សភាកម្ពុជាបានជូនគណៈប្រតិភូសភានៃក្រុមមិត្តភាពសភាបារាំង-កម្ពុជា លោក Thomas LAM ចុះមើលឃើញជាក់ស្ដែងពីភាពរងគ្រោះរបស់ពលរដ្ឋខ្មែរដែលកំពុងរស់នៅតំបន់ភៀសសឹក២០០គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងស្រុកពួក ខេត្តសៀមរាប ក៏ដូចជាទីតាំងដែលរងគ្រោះពីការវាយប្រហារបំផ្លាញពីទាហានថៃក្នុងសង្គ្រាមចុងឆ្នាំ២០២៥។
ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋកូវ៉ែត សហភាពអារ៉ាប់អេមីរ៉ាត រដ្ឋកាតា និងព្រះរាជាណាចក្របារ៉ែន បានចេញសេចក្តីអំពាវនាវជាបន្ទាន់មួយ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ជូនដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅក្នុងតំបន់មជ្ឈិមបូព៌ា ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះសុវត្ថិភាពផ្ទាល់ខ្លួន។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ហួត ហាក់ បានគូសបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយសាកលវិទ្យាល័យការពារជាតិ មិនមែនត្រឹមតែជាកិច្ចសហប្រតិបត្តិការរដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីការផ្សារភ្ជាប់យ៉ាងស៊ីជម្រៅរវាង «វិស័យទេសចរណ៍» និង «គុណតម្លៃនៃការថែរក្សាសន្តិភាព»។
រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក ចាយ បូរិន បានណែនាំទៅស្ថាប័នក្រោមឱវាទឱ្យពង្រឹងការតាមដាន និងគ្រប់គ្រងរាល់សកម្មភាពសាសនាទាំងអស់ដែលខុសច្បាប់ ឬធ្វើសកម្មភាពប្រើប្រាស់ជំនឿដើម្បីបោកប្រាស់ប្រជាពលរដ្ឋ។
រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក ចាយ បូរិន បានជំរុញដល់អគ្គនាយកកិច្ចការសាសនាជំរុញ និងបំផុសគ្រប់អារាមសាសនាទាំងអស់អនុវត្តឱ្យបាននូវអភិក្រម ស៣ ដើម្បីប្រែក្លាយគ្រប់អារាមសាសនាទាំងអស់ក្លាយជាទីកន្លែងទេសចរណ៍សាសនា។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ AFP ថាកម្ពុជាអាចផ្ដល់ជាជំនួយបច្ចេកទេសតាមអ្វីដែលខ្លួនអាចធ្វើបានទៅតំបន់ហ្កាហ្សាដូចជាការបណ្ដុះបណ្ដាលការដោះមីនជាដើម ជំនួសឱ្យការបង់ជាលុយ។
រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក ចាយ បូរិន បានណែនាំឱ្យក្រសួងមានកិច្ចសហការជាមួយក្រសួងអប់រំក្នុងការបញ្ចូលកម្មវិធីអប់រំសីលធម៌ គុណធម៌ ដល់យុវជននៅតាមគ្រឹះស្ថានសិក្សា និងសហគមន៍ ដើម្បីជួយឱ្យប្រជាជនកម្ពុជាមានបញ្ញាស្មារតីប្រកបដោយព្រហ្មវិហារធម៌ កាត់បន្ថយអំពើអនាចារ អបាយមុខ អំពើហិង្សា អសីលធម៌ និងចូលរួមជួយឱ្យសង្គមជាតិមានសុខដុមរមនា និងពង្រឹងសាមគ្គីធម៌។