សម្ដេចសរសេរថា៖ «ខ្ញុំមិនគួរចូលពាក់ព័ន្ធជាមួយរឿងនេះទេ ប៉ុន្តែបើខ្ញុំមិនទប់ស្កាត់ទេរឿងនេះវារីកកាន់តែធំព្រោះអ្វី ដែលកន្និដ្ឋាលើកឡើងវាមានចរិតជាការគំរាមកំហែងមកលើពលរដ្ឋនៃរដ្ឋអធិបតេយ្យមួយដែលសូម្បីរដ្ឋាភិបាលអាមេរិកក៏ប្រហែលជាមិនហ៊ាននិយាយពាក្យនេះផង»។
ការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់កិច្ចការរដ្ឋបាល និងការដាក់ឱ្យប្រើប្រាស់ App រដ្ឋសភាកម្ពុជា រួមទាំងការប្រើប្រាស់ AI សម្រាប់ធ្វើកំណត់ហេតុកិច្ចប្រជុំសភានឹងដាក់ឱ្យប្រើប្រាស់នៅពាក់កណ្ដាលខែមេសា ដើម្បីសម្រួលដល់ការងារអ្នកតំណាងរាស្ត្រ ក៏ដូចជាផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា។
សម្ដេចសភាធិបតី ឃួន សុដារី មានប្រសាសន៍ថាការរកមធ្យោបាយដើម្បីបញ្ចប់សង្គ្រាមក្នុងពិភពលោកគឺជារឿងសំខាន់ក្នុងកាលៈទេសៈដែលពិភពលោកកំពុងញាំញីដោយសង្គ្រាមពេញទីដូចជាពេលនេះ។ សម្ដេចថ្លែងដោយបង្ហាញនូវក្ដីបារម្ភពីមនុស្សជាតិដែលរងទុក្ខផ្ទួនៗនៅប៉ុន្មានឆ្នាំចុងក្រោយ។
រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក ចាយ បូរិន បានជំរុញដល់ស្ត្រីគ្រប់រូបប្រើប្រាស់សមត្ថភាពរបស់ខ្លួនចូលរួមអភិវឌ្ឍន៍សង្គមជាតិ និងពង្រឹងការកសាងសមត្ថភាព ចំណេះដឹង ចាប់យកឱកាសការងារទទួលចំណូលកាន់តែខ្ពស់ដើម្បីកសាងគ្រួសាររបស់ខ្លួនឱ្យរឹងមាំ ប្រកបដោយសុភមង្គល។
នាយកប្រតិបត្តិអង្គការ People for Care and Learning (PCL) លោក Travis Johnson Christian បានសម្ដែងការខកចិត្តចំពោះការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យកម្ពុជាថាសកម្មភាពនេះគឺមិនអាចទទួលយកបាន និងថាអង្គការលោកនឹងព្យាយាមបង្ហាញពិភពលោកឱ្យបានដឹងពីរឿងឈ្លានពាននេះផងដែរ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ហួត ហាក់ បានជំរុញដល់ឯកអគ្គរាជទូតកម្ពុជានៅបរទេសទាំងអស់ចូលរួមផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ និងកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិឱ្យកាន់តែខ្លាំងក្លាក្នុងបរិបទភូមិសាស្ត្រនយោបាយដែលកំពុងប្រែប្រួលយ៉ាងឆាប់រហ័សនេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ទូច សុខៈ បានឱ្យដឹងថាក្រសួងកំពុងសិក្សាដើម្បីដាក់បញ្ចូលក្រុមក្មេងទំនើងជាប្រជាការពារ ឬសន្តិសុខភូមិបន្ទាប់ពីពួកគេត្រូវបានអប់រំកែប្រែរួច។ លោកថាវិធានការបែបនេះដើម្បីទាញប្រយោជន៍ដល់សង្គម និងជាគំរូដល់ក្មេងជំនាន់ក្រោយផងដែរ។