ក្រសួងសង្គមកិច្ចបានរៀបចំទីតាំងមួយចំនួនដើម្បីត្រៀមទទួលពលរដ្ឋខ្មែរដែលត្រូវបានរដ្ឋាភិបាលអាមេរិកចាប់បញ្ជូនត្រលប់មកកាន់ប្រទេសកំណើតវិញ ដើម្បីស្ដារនីតិសម្បទា និងស្វែងរកការងារឱ្យធ្វើមុននឹងបញ្ជូនចូលក្នុងសហគមន៍វិញ។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាចាត់ទុកថាការលុប MOU ដោយភាគីតែម្ខាងនេះគឺគ្មានមូលដ្ឋានត្រឹមត្រូវ ផ្ទុយច្បាប់អន្តរជាតិក្នុងចេតនាកេងចំណេញនយោបាយ និងបំផ្លាញសមិទ្ធផលដែលសម្រេចបានដោយគណៈកម្មការ JBC នៃប្រទេសទាំងពីរកន្លងមក។
អ្នកតាមដានភូមិសាស្ត្រនយោបាយលោកបណ្ឌិត ជ័យ តិច យល់ថាកម្ពុជាគួរមានវិធានការដូចប្រទេសមួយចំនួននៅអាស៊ានដែលបានកាត់បន្ថយថ្ងៃធ្វើការ និងរៀនដើម្បីដោះស្រាយការប្រឈមនៃតម្លៃប្រេង និងលុបការយកពន្ធអាករទាំងអស់ឱ្យនៅសូន្យលើប្រេងសាំងក្នុងពេលប្រឈមដូចបច្ចុប្បន្ន។
អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡាំ បានលើកឡើងថា ប្រទេសលោកតែងតែផ្ដល់អទិភាពខ្ពស់ចំពោះមិត្តភាពរបស់ខ្លួនជាមួយកម្ពុជា គាំទ្រដល់ការអភិវឌ្ឍប្រកបដោយសន្ដិភាព និងស្ថិរភាពរបស់ប្រទេស។
នាព្រលឹមស្រាងៗថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ៣ម៉ឺននាក់ បានធ្វើដំណើរមកពីគ្រប់ទិសទី ដើម្បីទស្សនាព្រឹត្តិការណ៍សមរាត្រី (Equinox) ដែលជាទិដ្ឋភាពព្រះសូរិយារះឡើងចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្តយ៉ាងស្រស់ត្រកាលបំផុត។
កូនផ្សោតកើតថ្មី ១ក្បាលទៀតត្រូវបាន ប្រទះឃើញនៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ការរកឃើញនេះគឺរំលង៤ថ្ងៃបន្ទាប់រកឃើញកូនផ្សោតថ្មីនៅព្រែកកាំពី ខេត្តក្រចេះ។ ធ្វើឱ្យផ្សោតកើតថ្មីមានដល់ទៅ២ក្នុងខែតែមួយ។
ប្រធានព្រឹទ្ធសភាសម្ដេចតេជោ ហ៊ុន សែន បានឆ្លៀតពេលទៅសួរសុខទុក្ខតារាកំប្លែងនាយក្រិននៅព្រឹកថ្ងៃទី២២ ខែមីនានេះ ដោយបង្ហាញនូវក្ដីអាណិតអាសូរដល់នាយក្រិនដែលខ្លួនកំពុងដេកនៅពេទ្យហើយឪពុកទទួលមរណភាពថែមទៀត។