ប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា លោក Thomas LAM បានជម្រាបប្រាប់ប្រធានរដ្ឋសភាកម្ពុជាថា ប្រទេសបារាំងនឹងគាំទ្រដល់កម្ពុជាជានិច្ចនៅពេលមានតម្រូវការពីបារាំង និងសង្ឃឹមថាទំនាក់ទំនងកម្ពុជា-បារាំងនឹងឈានដល់ដៃគូរយុទ្ធសាស្ត្រក្នុងឆ្នាំនេះ។
នៅក្នុងព្យុះភ្លៀងនៃវិបត្តិនិងការធ្វើមាតុភូមិនិវត្តន៍ ប្រវត្តិសាស្ត្រតែងតែរំលឹកយើងថា «សាមគ្គីភាព និងការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគុណធម៌ គឺជាខែលការពារដ៏រឹងមាំបំផុតរបស់ប្រជាជាតិ»។
កាកបាទក្រហមកម្ពុជាបានរៀបចំទិវាជាតិយល់ដឹងពីមីនដោយរៀបចំវេទិកាផ្សព្វផ្សាយពីមីនដល់ជនភៀសសឹកពីភូមិព្រៃចាន់ និងជោគជ័យ ដើម្បីផ្សព្វផ្សាយជូនពលរដ្ឋឱ្យបានយល់ដឹង និងការការពារខ្លួនពីសំណល់សង្គ្រាម។
ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាបានរៀបចំសិក្ខាសាលាមួយស្ដីពីឱកាសវិនិយោគសម្រាប់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ខណៈឯកអគ្គរាជទូតបានបង្ហាញក្ដីរំពឹងថាក្រុមហ៊ុនជប៉ុនអាចនឹងពិចារណាវិនិយោគនៅកម្ពុជា ខណៈអ្នកដែលកំពុងវិនិយោគអាចនឹងពង្រីកអាជីវកម្មបន្ថែម។
មលោក ហែម វណ្ណឌី ឱ្យដឹងថាតម្រូវការទឹកស្អាតនៅរាជធានី និងក្រុងតាខ្មៅខេត្តកណ្ដាលហក់ឡើងយ៉ាងខ្លាំង ដោយក្នុងនោះក្នុងមួយថ្ងៃអង្គភាពនេះត្រូវការផលិតទឹកស្អាតដល់ជាង១លានម៉ែត្រគូបដើម្បីបំពេញតម្រូវការប្រជាជន ខណៈបច្ចុប្បន្នបណ្ដាញទឹកស្អាតអាចផ្គត់ផ្គង់បានដល់ពលរដ្ឋប្រមាណ៩២%នៃក្រុងសំខាន់ទាំងនេះ។
សិស្សនៃសាលាជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិ និងវិទ្យាល័យព្រែកលៀប បានឈ្នះពានរង្វាន់ និងមេដាយជាច្រើន ក្នុងកម្មវិធីប្រកួតប្រជែង "វេទិកាស្វែងរកអ្នកវិទ្យាសាស្ត្រវ័យក្មេងថ្នាក់តំបន់លើកទី១៤" (14th SSYS) នៅប្រទេសម៉ាឡេស៊ី។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៅសារព័ត៌មាន Fox News ថាទោះបីកម្ពុជាកំពុងស្វែងរកឱ្យមានដំណោះស្រាយព្រំដែនជាថៃ តែកម្ពុជាក៏ត្រូវការតុល្យភាពទំនាក់ទំនងរវាងកម្ពុជា ជាមួយអាមេរិក និងចិនផងដែរ។