ឧបនាយករដ្ឋមន្ត្រី ស សុខា បានបញ្ជាឱ្យស្នងការដ្ឋានរាជធានីខេត្តទាំងអស់ចាត់វិធានការបង្ក្រាប ចាប់ខ្លួនក្មេងទំនើងដែលបង្កផលប៉ះពាល់ដល់សន្តិសុខសណ្ឋាប់ធ្នាប់ឱ្យបានយ៉ាងយូរ៤៨ម៉ោង។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋមន្ត្រីមហាផ្ទៃ លោក រ៉េន រតនៈ។
ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសង្ឃឹមថាស្ថានការលំបាកទាំងឡាយនឹងផុតរលត់ទៅនៅពេលឆាប់ៗខាងមុខ ធ្វើឱ្យកម្ពុជាបោះជំហានទៅមុខរឹងមាំដោយស្មារតីសាមគ្គីភាព។
លោក ង៉ូវ សេងកាក់ ថាខេត្តបានរៀបចំក្នុងការបង្កើតកញ្ចប់ទេសចរណ៍កម្រិតខ្ពស់ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរជាតិអារ៉ាប់ និងសង្ឃឹមថាតាមរយៈការបង្កើតទំនាក់ទំនងរវាងភ្នាក់ងារទេសចរណ៍កម្ពុជា និងក្រុមហ៊ុនធំៗនៅប្រទេសតំបន់អារ៉ាប់នឹងអាចធ្វើឱ្យសៀមរាបក្លាយជាគោលដៅទេសចរណ៍សំខាន់មួយសម្រាប់ប្រជាជនតំបន់នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងប្រាប់ Reuters កងទ័ពថៃបានឈ្លានពានលើទឹកដីកម្ពុជាបើទោះបីមានកិច្ចព្រមព្រៀងដែលសម្រុះសម្រួលដោយប្រធានាធិបតីអាមេរិកក្ដី ខណៈសម្ដេចសង្ឃឹមថាយន្តការរបស់ក្រុមប្រឹក្សាសន្ដិភាពអាចនឹងជួយកាត់បន្ថយកម្ដៅនៅតាមព្រំដែនកម្ពុជា-ថៃបាន។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងថារដ្ឋាភិបាលកម្ពុជាកំពុងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ដើម្បីទាមទារទឹកដីពីទាហានថៃវិញ ហើយការសាងសង់ផ្ទះជូនជនភៀសសឹកស្នាក់នៅក៏មិនមែនជាការទទួលស្គាល់ចំពោះការបាត់បង់ទឹកដីដែរ។
ក្រសួងបរិស្ថានបានបង្ហាញពីបំណងក្នុងការធ្វើទំនើបកម្មប្រព័ន្ធតាមដានគុណភាពខ្យល់ ដី និងទឹក ដើម្បីការពារសុខភាពសាធារណៈឱ្យកាន់តែប្រសើរ។ គម្រោងនេះនឹងមានកិច្ចសហការពីប្រទេសជប៉ុន។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព ដែលរៀបចំឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខ។