អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទបានសម្រេចបង្កើតគណៈកម្មការជ្រើសរើស ដើម្បីជ្រើសរើសពលទាហានថ្មីចំនួន ៣ ០០០នាក់ ឱ្យបំពេញក្របខ័ណ្ឌឱ្យបណ្តាកងឯកភាព ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍កិច្ចសហការពីសាធារណរដ្ឋកូរ៉េដែលបានចូលរួមបង្ក្រាបបទល្មើសឆបោកអនឡាញនៅកម្ពុជា និងប្ដេជ្ញាចិត្តសាជាថ្មីក្នុងការបោសសម្អាតឧក្រិដ្ឋកម្មទាំងនេះឱ្យអស់ពីកម្ពុជា។
ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកឡើងដោយទទួលយកការវាយតម្លៃ PISA និងពិចារណាវិភាគរកផ្លូវចេញបន្ថែមទៀតនៃប្រព័ន្ធអប់រំកម្ពុជា។ លោកបានពន្យល់ថា PISA ជាស្តង់ដារនៃវាយតម្លៃការសិក្សារបស់សិស្សនៅប្រទេសអភិវឌ្ឍន៍ ដែលជាការវាយតម្លៃកម្រិតខ្ពស់បើធៀបនឹងស្តង់ដារក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជា។
ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានប្រកាសបង្កើតមូលនិធិសាមគ្គីភាពដើម្បីជួយដល់គ្រូបង្រៀននៅតាមព្រំដែនដែលបានបាត់បង់ផ្ទះសំបែង និងទ្រព្យសម្បត្តិដោយសារការឈ្លានពានពីប្រទេសថៃ។
រដ្ឋលេខាធិការក្រសួងអប់រំលោក ណាត ប៊ុនរឿន បានលើកឡើងពីក្ដីបារម្ភពីការបោះបង់ចោលការសិក្សារបស់សិស្សនៅកម្ពុជាដោយថានៅមានកម្រិតខ្ពស់ជាងនិន្នាការសកល។ លោកបន្ថែមថាបញ្ហានេះគឺជាកង្វល់របស់ក្រសួងអប់រំដែលត្រូវមានគោលនយោបាយ ឬវិធានការបន្ថែមដើម្បីទប់ស្កាត់កុំឱ្យសិស្សបោះបង់ការសិក្សា។
អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានណែនាំដល់សាធារណជនក្នុងរាជធានីភ្នំពេញ ហាមដាច់ខាតមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខ ខណៈបានបញ្ជាដល់អាជ្ញាធរចំណុះរដ្ឋបាលរាជធានីទាំងអស់ចាត់វិធានការកុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទចូលរាជធានីភ្នំពេញផងដែរ។
កម្ពុជាកំពុងបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយបណ្ដារដ្ឋឥស្លាមសំខាន់ៗ រួមមាន អារ៉ាប៊ីសាអ៊ូឌីត ប៉ាគីស្ថាន និងតួគី នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចលនានេះកើតឡើងស្របពេលដែលប៉ូលនយោបាយពិភពលោកថ្មីកំពុងលេចត្រដែតឡើងនៅតំបន់មជ្ឈិមបូព៌ា និងអាស៊ីខាងត្បូង