លោក Volker Türk បានជំរុញដល់កម្ពុជា និងថៃបញ្ឈប់ការបាញ់ប្រហារជាបន្ទាន់ និងងាកទៅគោរពកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី២៦ ខែតុលា ឡើងវិញ។ លោកថាសង្គ្រាមដែលកំពុងបន្តនេះបានធ្វើឱ្យប៉ះពាល់ដល់ច្បាប់មនុស្សធម៌អន្តរជាតិជាខ្លាំង។
គិតត្រឹមថ្ងៃទី១៧ ខែធ្នុ សាលារៀនចំនួន ១ ១៦៣សាលាបានទទួលសិស្សភៀសសឹកឱ្យចូលរៀនបន្តដោយមានសិស្សភៀសសឹកជាង៦ពាន់នាក់។
សម្ដេចសភាធិបតី ឃួន សុដារី បានលើកឡើង សន្ដិភាព មានតម្លៃសម្រាប់កម្ពុជា ហើយគ្មានបំណងទៅធ្វើសង្គ្រាមជាមួយប្រទេសណាមួយទេ។
កុមារា ធី កំសត់ អាយុ៩ឆ្នាំជាសិស្សថ្នាក់ទី២ នៃសាលាបឋមសិក្សាតាមន្តសែនជ័យ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ត្រូវរងរបួសត្រកៀកខាងឆ្វេងបាក់ឆ្អឹងជាច្រើនបំណែកដោយសារអំបែងគ្រាប់ផ្លោងរបស់ទាហានសៀមកាលពីថ្ងៃទី២៤ ខែកក្កដា
ពលរដ្ឋខ្មែរដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសជប៉ុននៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះបាននាំគ្នាប្រមូលមូលផ្ដុំគ្នាតវ៉ាការឈ្លានពានរបស់ថៃជាបន្តបន្ទាប់ ខណៈចំនួនមនុស្សតវ៉ាឡើងដល់ជាង១ពាន់នាក់។
ប្រជាជនខ្មែរប្រមាណ៥០០នាក់រួមគ្នាធ្វើបាតុកម្មនៅប្រទេសជប៉ុន ប្រឆាំងនឹងការឈ្លានពានរបស់ថៃលើទឹកដីកម្ពុជា។ ក្រុមអ្នកតវ៉ាក៏បានដាក់ញាត្តិទៅកាន់រដ្ឋាភិបាលជប៉ុន ស្ថានទូតអាមេរិក ស្ថានទូតស៊ុយអែត និងតំណាងសហភាពអឺរ៉ុបប្រចាំនៅប្រទេសជប៉ុនផងដែរ។
អាជ្ញាធរជាតិអប្សរាបានរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខនៅប្រាសាទអង្គរវត្ត ក្នុងឱកាសបុណ្យរំលឹកគុណអង្គរ លើកទី៥ អរគុណដល់បុព្វបុរស និងសុំក្ដីសុខចម្រើន សន្ដិភាពដល់មាតុភូមិ។