សម្ដេចសភាធិបតី ឃួន សុដារី បានផ្ញើសាររំលែកទុក្ខជូនដល់ប្រធានសភាវៀតណាម និងម៉ាឡេស៊ី ចំពោះគ្រោះទឹកជំនន់ក្នុងប្រទេសទាំងពីរនេះដែលបានធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត ខួចខាតទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធធ្ងន់ធ្ងរ។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជំរុញដល់អង្គភាពរដ្ឋទាំងអស់កាត់បន្ថយភាពស្មុគស្មាញឱ្យបានខ្ពស់បំផុតដើម្បីឱ្យវិស័យឯកជនរីកចម្រើន បង្កើនភាពរឹងមាំដល់សេដ្ឋកិច្ចជាតិ។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថាបើទោះបីការចរចាពន្ធបដិការសហរដ្ឋអាមេរិកសម្រេចជោគជ័យហើយក្ដី តែបច្ចុប្បន្នក្រុមការងាររដ្ឋាភិបាលកំពុងបន្តចរចាបន្ថែមទៀតដោយសង្ឃឹមថាអាមេរិកនឹងអាចបន្តចុះពន្ធលើផលិតផលកាត់ដេរ ស្បែកជើង និងកាបូបធ្វើដំណើរឱ្យបានក្រោម១៩%ទៀត។
លោកស្រី អាឡូណា ហ្វសអ៊ី-ខេម បានកត់សម្គាល់ថាតាំងពេលនោះមកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការមានការរីកចម្រើនជាលំដាប់ ដោយប្រទេសទាំងពីបានចុះ MOU ក្នុងការទទួលយកពលករកម្ពុជាទៅធ្វើការនៅអ៊ីស្រាអែលលើវិស័យកសិកម្មថែមទៀតផង។
លោក វិទីត មុនតាប៊ន បានថ្លែងស្វាគមន៍សេចក្ដីថ្លែងការណ៍សន្ដិភាពកម្ពុជាថៃ និងថាការអនុវត្តន៍មនុស្សធម៌គឺជាកត្តាចាំបាច់ ដែលត្រូវកាត់បន្ថយនូវភាពតានតឹង និងដោះស្រាយជម្លោះដោយសន្ដិវិធីស្របតាមច្បាប់អន្តជាតិ។
ល្បិចរបស់ថៃប្រៀបដូចជាការជីករណ្តៅកប់ខ្លួនឯង ឬបើនិយាយតាមសុភាសិតខ្មែរវិញគឺ «តម្រិះជិះកឯង»។ ហេតុអ្វី? ពីព្រោះសកម្មភាពដដែលៗរបស់ថៃបាននិងកំពុងបង្ហាញឱ្យពិភពលោកឃើញយ៉ាងច្បាស់អំពីគោលដៅទុច្ចរិតរបស់ខ្លួនទៅវិញទេ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថាគោលការណ៍នៃការវាស់វែង និងបោះបង្គោលព្រំដែនបណ្ដោះអាសន្នមិនមែនដើម្បីគណនាពីការចំណេញឬខាតដីនោះទេ តែដើម្បីកំណត់នូវខណ្ឌសីមានៅលើដីជាក់ស្ដែងដែលបញ្ជាក់ពីខ្សែព្រំដែនមួយដែលត្រឹមត្រូវនិងច្បាស់លាស់។