លោក ហួត ហាក់ បានស្នើដល់ក្រុមចម្រៀងបុរសនៃប្រទេសកូរ៉េខាងត្បូង N-CHIVE ឱ្យជួយផ្សព្វផ្សាយពីសភាពការណ៍ពិត និងរឿងល្អនៅកម្ពុជាទៅដល់ប្រជាជនកូរ៉េ និងពិភពលោក ក្នុងពេលដែលក្រុមចម្រៀងនេះបានមកកម្ពុជា និងគ្រោងរៀបចំតន្រ្តីទេសចរណ៍មួយផងដែរនោះ។
អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) ចាប់ផ្ដើមវាយតម្លៃតម្រូវការបន្ទាន់សម្រាប់ជនភៀសសឹក និងការស្ដារឡើងវិញសម្រាប់ជនងាយរងគ្រោះ។
បើតាមអង្គការសុខភាពពិភពលោកបានបញ្ជាក់ថា អត្តឃាតជាមូលហេតុនាំមុខមួយនៃការស្លាប់នៅលើពិភពលោក ដោយរៀងរាល់ប្រហែល៤០វិនាទីម្តងមានមនុស្សម្នាក់បាត់បង់ជីវិតដោយសារការធ្វើអត្តឃាត។
រដ្ឋសភាកម្ពុជាបានអំពាវនាវដល់សហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ និងសភានានាជុំវិញពិភពលោកឱ្យដាក់សម្ពាធលើប្រទេសថៃឱ្យបញ្ឈប់ប្រតិបត្តិការយោធាទាំងអស់លើដីកម្ពុជា ដោយថាការមិនអើពើចំពោះសកម្មភាពនេះគឺស្មើនឹងការទទួលស្គាល់នូវគំរូដ៏អាក្រក់នៃការអនុវត្តន៍ច្បាប់ព្រៃ ដែល «អ្នកខ្លាំងគឺឈ្នះ»។
កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្ដើមនៅម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី២៤ ខែធ្នូនេះ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកអង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជានិងថៃ។
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានលើកឡើងថាសង្គ្រាមរវាងកម្ពុជានិងថៃលើកនេះ «កម្ពុជាមិនអាចចាញ់ ហើយថៃមិនអាចឈ្នះ» ទេ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានថ្កោលទោសចំពោះការបន្តវាយប្រហាររបស់កងទ័ពថៃចូលជ្រៅលើទីតាំងស៊ីវិលកម្ពុជា ដែលបង្ហាញយ៉ាងច្បាស់ថាប្រតិបត្តិការយោធានេះគឺជា «ការឈ្លានពាន» មិនមែនជាជម្លោះព្រំដែនឡើយ។