សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះលើបណ្ដាញសង្គមរបស់សម្ដេចនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយបានអបអរសាទរខួប៧០ឆ្នាំដែលកម្ពុជាបានក្លាយជាសមាជិកអង្គការសហប្រជាជាតិ និងបានរម្លឹកពីគោលបំណងនៃការបង្កើតស្ថាប័នពិភពលោកនេះក្នុងពេលដែលកម្ពុជាកំពុងរងការឈ្លានពានពីប្រទេសថៃ។
អគ្គនាយកមជ្ឃមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា លោក ហេង រតនា បានអរគុណប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានបញ្ជាក់ការពិតលើបញ្ហាទាហានសៀមជាន់មីនកន្លងទៅ ដែលលោកថា គឺជា ឧបទ្ទវហេតុ ខណៈដែលថៃបានឆ្លើយតបវិញថាមិនអាចទទួលយកបាន។
ពលរដ្ឋខ្មែរដែលរស់នៅរដ្ឋវិចតូរៀរាប់ពាន់នាក់នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានប្រមូលផ្ដុំគ្នារាប់ពាន់នាក់មុខសភារដ្ឋវិចតូរៀ ប្រទេសអូស្ត្រាលី ដើម្បីបង្ហាញការរួបរួម និងជំរុញដល់រដ្ឋាភិបាលអូស្ត្រាលីមានវិធានការទប់ស្កាត់អំពើឈ្លានពានរបស់ថៃលើកម្ពុជា។
លោក ឱក សេរីសុភ័ក្រ បានសរសេរលើហ្វេសបុករបស់លោកដោយបង្ហាញពីយុទ្ធសាស្ត្រ៣ជាគោលដៅរបស់ថៃដើម្បីយកដី និងបំភិតបំភ័យកម្ពុជា តែគោលដៅនេះមិនអាចសម្រេចបានដោយសារមើលងាយទេពកោសល្យយោធាសម្ដេចតេជោ និងសាមគ្គីភាពរបស់ជនជាតិខ្មែរ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហោះសារលើបណ្តាញសង្គមហ្វេសបុក អំពាវនាវដល់ប្រជាជន និងផ្តល់យោបល់ទៅកាន់រាជរដ្ឋាភិបាល ក្នុងបរិបទស្ថានការណ៍តានតឹងតាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ ដែលបានបង្កការខូចខាតធ្ងន់ធ្ងរ និងបណ្តាលឲ្យមានការបាត់បង់ជីវិតប្រជាពលរដ្ឋកម្ពុជា។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី បានលើកឡើងថាការគំរាមកំហែងរបស់មេដឹកនាំថៃលើកម្ពុជានឹងដុតកំហឹងពលរដ្ឋខ្មែរឱ្យក្រោកឈរតស៊ូជាមួយការឈ្លានពានរបស់ថៃគ្មានទីបញ្ជប់ ហើយប្រជាជនថៃនិងកម្ពុជានឹងមិនអាចស្វែងរកសន្ដិភាពបានទេ បើថៃរកបានតែមេដឹកនាំដែលស្រលាញ់តែសង្គ្រាមនោះ។ លើកឡើងលើហ្វេសបុកផេករបស់លោកនៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ លោក កែវ រ៉េមី បានចាត់ទុកការគំរាមកំហែងរបស់នាយករដ្ឋមន្ត្រីថៃ អានុទីន ចាន់វីរៈគុល នៅលើបណ្ដាញសង្គមដែលថា «ថៃនឹងវាយប្រហារកម្ពុជាទាល់តែកម្ពុជាលែងជាប្រទេសដែលគំរាមកំហែងដល់ថៃ» គឺជាភាសាមនុស្សព្រៃផ្សៃ គ្មានការគោរពឱ្យតម្លៃលើជីវិតមនុស្ស។ លោកថាសំដីទាំងនេះនឹងដុតកំហឹងកូនចៅខ្មែរគ្រប់ជំនាន់ក្រោកឈរប្រឆាំងនឹងថៃវិញ។ លោកសរសេរថា៖ «ចក្រភពខ្មែរ ធ្លាប់មានគុណបំណាច់និងមានមេត្តាធម៌ឲ្យកុលសម្ព័ន្ធតូចមួយធ្វើការដាំដុះនៅជុំវិញក្រុងអង្គរដែលសព្វថ្ងៃបានក្លាយជាប្រទេសមួយកំពុងមានអំនួតបង្កើតសត្រូវជុំទិស។ សម្តីអានុទីនរូបនេះបាននិងកំពុងដុតកំហឹងដល់កូនចៅខ្មែរគ្រប់ជំនាន់ក្រោកឈរឡើងតស៊ូដោយមិនខ្លាចបាត់បង់ជីវិតក្នុងបុព្វហេតុការពារគ្រួសារ និងទឹកដីពីការឈ្លានពានរបស់សត្រូវប្រវត្តិសាស្ត្រ។ ហេតុដូច្នេះប្រជាជននៃប្រទេសទាំងពីរគ្មានថ្ងៃអាចរស់នៅក្នុងសន្តិភាពបានទេ»។...
ពលរដ្ឋដែលរស់នៅខេត្តសៀមរាបរាប់រយនាក់បានធ្វើដំណើរទៅកាន់មន្ទីរពេទ្យនេះជាបន្តបន្ទាប់ដើម្បីចូលរួមទៅតាមអ្វីដែលពួកគេអាចធ្វើបានសម្រាប់ប្រទេសជាតិនៅពេលនេះ។