លោក នេត្រ ភក្ត្រា បានលើកឡើងថាក្នុងជម្លោះព្រំដែនជាមួយថៃយើងនៅសល់សមរភូមិ២ទៀតគឺសមរភូមិព័ត៌មាន សាធារណៈមតិ និងសមរភូមិការទូត។ លោកបន្ថែមថា ប្រទេសកម្ពុជាតូច ធនធានមានកម្រិតតែបានខិតខំក្នុងសមរភូមិព័ត៌មាន និងការទូតកម្ពុជា រហូតបានធ្វើឱ្យពិភពលោកឃើញការពិតថា «ថៃជាអ្នករំលោភបំពានកម្ពុជា ហើយកម្ពុជាជាជនរងគ្រោះ»។
លោក ហែម វណ្ណឌី បានស្នើដល់តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំកម្ពុជាលោកស្រី Towfiqua Hoque ជួយគាំទ្របន្ថែមលើការបង្កើនសមត្ថភាពផលិតវត្ថុធាតុដើមនៅកម្ពុជា បន្ទាប់ពីលោកបានលើកឡើងពីកម្រិតសមត្ថភាពផ្ដត់ផ្គង់វត្ថុធាតុដើមនៅក្នុងស្រុក។
អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ UNClOS ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨២ គឺជាសំណុំច្បាប់សកលដែលកំណត់ពីសិទ្ធិ និងកាតព្វកិច្ចរបស់ប្រទេសនីមួយៗក្នុងការប្រើប្រាស់មហាសមុទ្រលើពិភពលោក។
កម្ពុជានៅតែបញ្ជាក់ថារាល់ការរឹបអូសយកដីខ្មែរពីទាហានថៃគឺជាសកម្មភាពខុសច្បាប់អន្តរជាតិ និងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ ដោយជំរុញដល់ប្រទេសនេះងាកមកគោរពច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា បានឱ្យដឹងថាស្ថាប័នមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានឆ្លើយតបនឹងការអំពាវនាវរបស់នាយករដ្ឋមន្ត្រីកម្ពុជាដោយសម្រេចលុបបំណុលដល់ទាហានពលី របួស ពិការ ក្នុងសង្គ្រាមការពារជាតិប្រមាណជាង១លានដុល្លារ ព្រមទាំងលើកលែងការប្រាក់ដល់ជនភៀសសឹកជាង១០,៦លានដុល្លារអាមេរិក។
រដ្ឋមន្ត្រីការបរទេស លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថាការចាប់ខ្លួន ចេនហ្ស៊ី បញ្ជូនទៅឱ្យប្រទេសចិនមិនមែនជាទីបញ្ចប់នៃសមរភូមិរបស់កម្ពុជាប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែននោះទេ ដោយថាកម្ពុជានឹងបន្តសហការជាមួយប្រទេសផ្សេងទៀតដើម្បីលុបបំបាត់បញ្ហានេះ។
សម្ដេចសភាធិបតី ឃួន សុដារី បានលើកទឹកចិត្តដល់អ្នកវិនិយោគក្នុងស្រុកទាំងអស់បន្តខិតខំប្រែក្លាយឱកាសឈឺចាប់ដែលកម្ពុជាកំពុងជួបប្រទះនេះ ក្លាយជាកាលានុវត្តន៍ថ្មី ក្នុងការពង្រឹងឃឿនសេដ្ឋកិច្ចជាតិ ដោយរិៈរកគ្រប់មធ្យោបាយនៅក្នុងការពង្រីកខ្សែច្រវ៉ាកផលិតកម្ម ផលិតជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគនានាឱ្យបានកាន់តែច្រើន ដើម្បីផ្គត់ផ្គង់ក្នុងស្រុកជំនួសការនាំចូល។