កាកបាទក្រហមកម្ពុជាបានបញ្ចេញអង្ករ១០០តោន ទឹកបរិសុទ្ធ ១០០០កេស និងភេសជ្ជៈផ្អែម ១០០០កេស ដើម្បីយកទៅចែកជូនប្រជាជនភៀសសឹកនៅតាមជំរំសុវត្ថិភាពនៅតាមខេត្តឧត្តរមានជ័យ ព្រះវិហារ សៀមរាប ពោធិ៍សាត់ និងបន្ទាយមានជ័យ។
លោក ជា ធីរិទ្ធ ថា សម្ដេចតេជោមិនដែលប្រើពាក្យហត់នឿយទេចំពោះជាតិនិងប្រជាជនកម្ពុជា។
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានសរសេរលិខិតចំហរមួយដែលមាន៣ភាសា គឺភាសាខ្មែរ អង់គ្លេស និងបារាំង បង្ហាញពីហេតុផលចំនួន៥ដែលអាចអះអាងថាសកម្មភាពយោធារបស់ថៃគឺជាសកម្មភាព «ឈ្លានពាន» លើកម្ពុជាសុទ្ធសាធ។
ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបន្តចុះសួរសុខទុក្ខទាហានដែលរងរបួស និងផ្សែងពុលក្នុងសមរភូមិ កំពុងព្យាបាលនៅតាមមន្ទីរពេទ្យចំនួន៥ ក្នុងរាជធានីភ្នំពេញ។
លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តចុះលើកទឹកចិត្តដល់គ្រួសារទាហានជួរមុខ ដោយបានថ្លែងកោតសរសើរភាពអង់អាចក្លាហានរបស់វីរៈកងទ័ពការពារទឹកដីពីសត្រូវឈ្លានពាន។
ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអាស៊ីលោក តេង ស៊ីយុន បានបញ្ជាក់ចំពោះមុខនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា ប្រទេសចិននឹងបន្តដើរតួនាទីស្ថាបនាក្នុងការសម្របសម្រួលការសន្ទនារវាងកម្ពុជា និងថៃ ធ្វើយ៉ាងណាឱ្យសម្រេចបានបទឈប់បាញ់ដោយគ្មានបង្អែងបង្អង់ និងការត្រឡប់ទៅរកការកសាងទំនុកចិត្តឡើងវិញរវាងប្រទេសទាំងពីរ។
ក្រសួងការបរទេសអាមេរិកបញ្ជាក់ថាក្នុងជំនួបតាមទូរស័ព្ទជាមួយភាគីថៃលោក Robio បានប្រាប់ពីការបារម្ភរបស់អាមេរិកចំពោះការបន្តអំពើហិង្សានៅតាមព្រំដែនកម្ពុជានិងបានសង្កត់ធ្ងន់ថា«ត្រូវកាត់បន្ថយភាពតានតឹងជាបន្ទាន់»។