គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CDSDP) របស់ក្រសួងកសិកម្ម បានផ្ដល់កម្ចីឥណទានការប្រាក់ទាបជាង១២លានដុល្លារ និងជំនួយឥតសំណងជិត១លានដុល្លា ដល់សហគមន៍កសិកម្មទំនើបចំនួន៩ នៅក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ធំ និងសៀមរាប។
លោក ហួត ហាក់ បានលើកឡើងថាកម្ពុជាបានត្រៀមខ្លួនសម្រាប់ការទទួលកំនើនភ្ញៀវទេសចរណ៍ឥណ្ឌាក្នុងឆ្នាំ២០២៦នេះ ខណៈដែលកម្ពុជា និងឥណ្ឌា មានការហោះហើរត្រង់ជាមួយគ្នា។ លោកថា កម្ពុជាស្វាគមន៍ការមកលេងរបស់បងប្អូនបង្កើតរួមវប្បធម៌អរិយធម៌ និងប្រវតិ្តសាស្រ្ត។
របាយការណ៍របស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាមឱ្យដឹងថាតម្រូវការឈាមប្រចាំថ្ងៃក្នុង១ថ្ងៃត្រូវការប្រមាណ៤០០ប្លោក ខណៈឈាមដែលទទួលបានពីសប្បុរសជនស្ម័គ្រចិត្តបានតែ២២,១%នៃតម្រូវការប៉ុណ្ណោះ ដោយជំរុញធ្វើយ៉ាងណាឱ្យបង្កើតនូវទម្លាប់ និងបណ្ដុះវប្បធម៌បរិច្ចាគឈាមដោយស្ម័គ្រចិត្តបន្ថែមទៀតក្នុងប្រទេសកម្ពុជា។
ទាហានកម្ពុជាទាំង១៨ត្រូវបានថៃបញ្ជូនត្រលប់មកកម្ពុជាវិញនៅព្រឹកម៉ោង១០ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីត្រូវបានចាប់ឃុំខ្លួនអស់រយៈពេល១៥៥ថ្ងៃ។ ទាហានទាំង១៨នាក់ត្រូវបានបញ្ជូនមកនៅច្រកព្រំដែនព្រំ-ផាកាត ខេត្តប៉ៃលិនកម្ពុជា។
កងទ័ពចិននឹងរក្សាទំនាក់ទំនងជាមួយកងទ័ពកម្ពុជា និងថៃ ដើម្បីផ្ដល់ការគាំទ្រសម្រាប់ការធានាដល់បទឈប់បាញ់កម្ពុជា-ថៃ នៅពេលចាំបាច់ និងតាមការស្នើសុំពីប្រទេសកម្ពុជា-ថៃ។
(JBC) កម្ពុជា នឹងបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុតជាមួយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ថៃ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្ដោយព្រំដែន និងមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង
កម្ពុជា-ថៃ សម្រេចរួមគ្នាក្នុងការបង្កើតអង្គភាពសម្របសម្រួលព្រំដែនមួយដើម្បីធានាថាបទឈប់បាញ់នឹងត្រូវអនុវត្តបាន គ្រប់គ្រងស្ថានភាពនៅនឹងកន្លែង ដោះស្រាយឧប្បត្តិហេតុទាន់ពេលវេលា និងទប់ស្កាត់ការយល់ច្រឡំ។