អ្នកនាំពាក្យក្រសួងសុខាភិបាលលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានឱ្យដឹងថាក្រសួងកំពុងពិនិត្យលើករណីដែលដែលពេទ្យដកថ្នាំពីអ្នកជំងឺវិញព្រោះតែលុយ៥០០រៀលនិងយកវីដេអូមកមកផ្សព្វផ្សាយលើបណ្ដាញសង្គមដែលកំពុងធ្វើឱ្យមហាជនមានប្រតិកម្មហើយ។
លោក ហេង រតនា ថាការចោទប្រកាន់វាយប្រហារពីថៃលើកម្ពុជាករណីជនជាតិចិនជាន់មីននៅចំការមីននៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានបង្កើតជាចម្ងល់ និងភស្ភុតាងមួយចំនួន។
កម្ពុជាបានកត់សម្គាល់ថា ភស្ភុតាង និងការព្រួយបារម្ភផ្នែកច្បាប់ដែលបានផ្ដល់ទៅកាន់លោក វីទីត មុនតាប៊ន មិនទាន់ទទួលបានការយកចិត្តទុកដាក់សមស្របនៅឡើយទេរហូតមកដល់ពេលនេះ។
ស្ថានបេសកម្មអចិន្ត្រយ៍កម្ពុជាបានកោតសរសេរចំពោះសេចក្ដីប្រកាសព័ត៌មានរបស់មុនតាប៊នពាក់ព័ន្ធនឹងជម្លោះកម្ពុជាថៃកាលពីកន្លងទៅតែថា «សេចក្ដីប្រកាសនោះមិនបានផ្ដោតលើបញ្ហាសិទ្ធិមនុស្សពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធកម្ពុជា ថៃ នៅតាមបណ្ដោយព្រំដែនឡើយ»។
រដ្ឋលេខាធិការកិច្ចការព្រំដែនលោក សៀន សុវណ្ណា បានជំរុញដល់មាតាបិតា អាណាព្យាបាលសិស្សទាំងអស់ ជួយអប់រំកូន ក្មួយ នៅផ្ទះរៀងខ្លួនដើម្បីឱ្យពួកគាត់ស្រលាញ់ការសិក្សា មានសីលធម៌ និងយកចិត្តទុកដាក់លើការរៀនសូត្រ។ លោកថាការអភិវឌ្ឍជាតិគឺចាំបាច់ត្រូវការធនធានដែលមានគុណភាពអប់រំល្អ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើសុំឱ្យពលរដ្ឋស្ដាប់ការបកស្រាយរបស់មន្ត្រីជំនាញនៃរដ្ឋលេខាធិការកិច្ចការព្រំដែនកម្ពុជា និងទុកចិត្តលើការខិតខំរបស់ពួកគេ និងរដ្ឋាភិបាលលើការការពារអធិបតេយ្យបូរណភាពទឹកដីកម្ពុជា។
លោក ស៊្រឺ បូរ៉ា មិនបានបញ្ជាក់ពីមូលហេតុអ្វីដែលបង្គោលទាំងពីរនេះត្រូវបានបោះខុសទីតាំងដើមនោះទេក្នុងពេលដែលរកឃើញក្នុងឆ្នាំ២០០៨នោះ។ លោកបញ្ជាក់ថាបង្កោលលេខ៥៨ និង៥៩ ដែលកំពុងមានបច្ចុប្បន្នគឺមិនស្ថិតក្នុងទីតាំងដើមទេ។