គេអាចសន្និដ្ឋានដោយខ្លីថា កិច្ចព្រមព្រៀងឈប់បាញ់ដែលត្រូវបានថែរក្សាមកដល់ពេលនេះ ក្រោមនយោបាយអត់ធ្មត់របស់រាជរដ្ឋាភិបាលកម្ពុជា ពិតជាមានគុណតម្លៃដ៏បរិសុទ្ធ ហើយបានផ្តល់នូវផលប្រយោជន៍ដ៏ធំធេងណាស់ ដែលមិនអាចកាត់ថ្លៃបានសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ ប៉ុន្តែមនុស្សមួយចំនួន ជាពិសេសក្រុមដែលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាល បាននិងកំពុងមើលស្រាលផង និងឆ្លៀតធ្វើអាជីវកម្មនយោបាយផង
អនុប្រធានរដ្ឋសភានៃសហព័ន្ធរុស្ស៊ីថាលោក KARA-OLL Shalban បានលើកឡើងដោយគាំទ្រដល់គំនិតនៃការរៀបចំព្រឹត្តិការណ៍រួមគ្នាអ្វីមួយដើម្បីអបអរនៅលទ្ធផលនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ីខួប៧០ឆ្នាំ ខណៈលោកថាទំនាក់ទំនងជាមួយកម្ពុជាត្រូវតែពង្រឹងបន្ថែម។
ប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បានជូបពិភាក្សាការងារជាមួយប្រធានសភាវៀតណាម និងអនុប្រធានសភាឡាវ ក្នុងពេលដែលអ្នកទាំងបីទៅចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន អាយប៉ា លើកទី៤៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ។
រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាទើបតែបានប្រកាសនូវបញ្ជីជ័យលាភី ពានរង្វាន់អក្សសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៨ ឆ្នាំ២០២៥ ដែលមានបេក្ខជន៦នាក់លើផ្នែករឿងខ្លី និងផ្នែកកំណាព្យរឿងខ្លី។
បារាំងជាប្រទេសទី៤ ហើយបន្ទាប់ពីអូស្ត្រាលី អង់គ្លេស និងជប៉ុន បានបង្ហោះសារជាសាធារណៈស្វាគមន៍នូវលទ្ធផលនៃកិច្ចប្រជុំ GBC នេះ។
មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ ប្រារព្ធធ្វើពីថ្ងៃទី១៧ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សភាដើរតួនាទីនាំមុខដើម្បីអាស៊ានមានកំណើនប្រកបដោយចីរភាព និងបរិយាបន្ន»។
ប្រធានរដ្ឋសភា សម្ដេចសភាធិបតី ឃួន សុដារី បានថ្លែងថាកម្ពុជាគោរពនូវសិទ្ធិសេរីភាព ការធានានូវសន្ដិភាពជូនប្រជាជន និងប្រជាធិបតេយ្យតែមិនអនុញ្ញាតឱ្យមានការយកលេសប្រជាធិបតេយ្យឱ្យមានការផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់នោះទេ។