លោក Moon Pich បានលើកឡើងថា ការទទួលយកនេះគឺជាការបើកផ្លូវឱ្យអាចបន្តបញ្ចុះបញ្ចូលសមាជិកសភានីមួយៗនៃសមាជិកគណៈកម្មាធិការទទួលបន្ទុកកិច្ចការពារជាតិនៃសភាស៊ុយអែតបន្តទៀត។
លោកអភិបាល ឃួង ស្រេង ថាការរក្សាសន្ដិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋត្រូវតែធានាឱ្យបាន១០០ភាគរយ ត្រូវមានការយកចិត្តទុកដាក់កុំឱ្យមានបទល្មើសកើតឡើង ហើយការពិនិត្យរដ្ឋបាល ពិនិត្យជាតិផ្ទុះ ត្រូវធ្វើតែសូមកុំធ្វើឱ្យប៉ះសតិអារម្មណ៍របស់ពលរដ្ឋ។
សម្ដេច ឃួន សុដារី ថ្លែងថាបើមិនអាចបញ្ឈប់បញ្ហានេះនៅពេលនេះទេវានឹងក្លាយជាចំណុចក្ដៅមួយទៀតរបស់ពិភពលោក ហើយអាស៊ាននឹងមិនអាចសម្រេចគោលដៅរបស់ខ្លួនទេ។
លោក កែវ រ៉េមី បានលើកឡើងថា៖ «មិនត្រូវសុភាពរាបសារជាមួយអាចោរលួចទឹកដី លួចវប្បធម៌តាំងពីសម័យដូនតារហូតដល់បច្ចុប្បន្ននេះទេ កាន់តែសុភាពវាកាន់តែបានចិត្ត»។
ប្រតិភូសភាកម្ពុជាដឹកនាំដោយសម្ដេចសភាធិបតី ឃួន សុដារី បានបង្ហាញការពិតនៃបញ្ហាព្រំដែនកម្ពុជា-ថៃទៅកាន់ថ្នាក់ដឹកនាំសភានៅតំបន់អាស៊ាន និងដៃគូ បង្កើតបានជាសំឡេងគាំទ្រមួយចំពោះកម្ពុជា ខណៈថៃឡាំប៉ាមិនឱ្យចេញសេចក្ដីថ្លែងការណ៍រួមនោះទេ។
លោក អ៊ុំ រាត្រី ក្នុងកិច្ចប្រជុំជាមួយអភិបាលខេត្តស្រះកែវរបស់ថៃនៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ បានប្រាប់ទៅថៃឱ្យគោរព MOU និង TOR ឆ្នាំ២០០០ ព្រមទាំងត្រូវដោះបន្លាលួស ស្បៃ និងកង់ឡានចេញពីតំបន់ដែលឈ្លានពានផងដែរ។
សភាកម្ពុជាបានដាក់សេចក្ដីព្រាងបន្ថែមឱ្យមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា) លើកទី៤៦ ងាកមកចាប់អារម្មណ៍បញ្ហាសន្ដិសុខ សាមគ្គីភាព ក្នុងតំបន់បន្ទាប់ពីថៃនៅតែបង្កបញ្ហាជាបន្តបន្ទាប់ជាមួយប្រទេសកម្ពុជា។