លោកស្រី ម៉ាលី សុជាតា បានចាត់ទុកការចោទប្រកាន់ថាកម្ពុជាបង្ហោះដ្រូនចូលដីថៃជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន គ្មានភស្ភុតាង ដែលនាំឱ្យស្ថានភាពព្រំដែនកើនឡើងនូវភាពតានតឹង និងប៉ះពាល់ដល់ទំនុកចិត្តគ្នារវាងប្រទេសទាំងពីរ។
ក្រុមហ៊ុនអាកាសចរណ៍ប្រទេសអារ៉ាប់រួម ETHIHAD នឹងបើកជើងហោះហើរត្រង់ពីរដ្ឋធានីអាប៊ុយដាប៊ី មកកាន់រាជធានីភ្នំពេញចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ខាងមុខ។
តាមរបាយការណ៍របស់ក្រសួងការងារគិតត្រឹមថ្ងៃទី១០ ខែកញ្ញា មានពលករខ្មែរដែលត្រលប់ពីថៃជាង២២ម៉ឺននាក់ទទួលបានឱកាសងារក្នុងស្រុក តាមយន្តការរបស់ក្រសួងការងារ និងតាមរយៈការជួយសម្របសម្រួលពីវិស័យឯកជន៕
ភាពលំអិតនៃចម្លាក់លើប្រាសាទត្រូវបានកូនខ្មែររំលេចឡើងជាថ្មី ដែលការងារនេះទាំងមិនមែនកើតចេញពីម៉ាស៊ីនទំនើបអ្វីនោះទេ គឺចេញពីញញួរ ជាមួយពន្លាកសម្រាប់ដាប់ថ្ម និងការតាំងចិត្តរបស់ពួកគេក្នុងនាមជាអ្នកបន្តវេនលើការងារពីដូនតានេះ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំប្រារព្ធពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត សម្តែងធម៌ទេសនា បុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ជំនួយជាទឹកប្រាក់មនុស្សធម៌ពីប្រទេសជប៉ុនដែលមានប្រមាណ ១,៨លានដុល្លារអាមេរិក នឹងត្រូវផ្ដល់មកកម្ពុជានៅថ្ងៃទី១៥ ខែកញ្ញា ខាងមុខ ដោយផ្ដល់ទៅឱ្យអង្គការអន្តរជាតិចំនួនពីរគឺ UNICEF និង IOM។
មានពលករខ្មែរជាង៨០ម៉ឺននាក់បានវិលត្រលប់មកកម្ពុជាក្រោយមានការបារម្ភពីសុវត្ថិភាពដោយសារការវាយប្រហារពីជនជាតិថៃ ក្រោយមានជម្លោះព្រំដែនជាមួយកម្ពុជា។