អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យលោក លី សុវណ្ណារិទ្ធ បានឱ្យដឹងថាការរុញច្រានគ្នារវាងពលរដ្ឋខ្មែរ ប្រឆាំងនឹងទ័ពថៃឈ្លានពានមកដល់រសៀលថ្ងៃទី៤ ខែកញ្ញានេះមានភាពស្ងប់ស្ងាត់ហើយតែពលរដ្ឋនិងទាហានថៃនៅចម្ងាយប្រមាណ២០ម៉ែត្រពីគ្នាប៉ុណ្ណោះ។
រាជរដ្ឋាភិបាលកម្ពុជាបានប្រើមធ្យោបាយគ្រប់រូបភាពដើម្បីប្រឆាំងទៅនឹងប្រទេសថៃដែលបានចូលរាយលួសបន្លាយកផ្ទះពលរដ្ឋនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមានក្នុងនោះរួមមានការតវ៉ាផ្លូវទូត ការប្រជុំគណៈកម្មការព្រំដែន យន្តការស្នងការសិទ្ធិមនុស្ស និងការផ្ដល់ព័ត៌មានទៅមេដឹកនាំពិភពលោកពីការបំពានរបស់ថៃ។
លោក អ៊ុំ រាត្រី បានផ្ញើលិខិតតវ៉ាទៅអភិបាលខេត្តស្រះកែវប្រទេសថៃ ឱ្យស្គាល់និងគោរពច្បាប់ទម្លាប់ គោរពការសន្យារស់ខ្លួនទាក់ទងនឹងព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីរដ្ឋបាលខេត្តស្រះកែវចុះវាស់វែងដីឈ្លានពានដេញពលរដ្ឋខ្មែរចេញពីភូមិជោគជ័យឱ្យពលរដ្ឋរបស់ខ្លួន។
រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដើម្បីយកចិត្តទុកដាក់ចំពោះមុខនៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភៀសសឹក និងពលករខ្មែរដែលធ្វើការនៅថៃដែលវិលត្រលប់មកកម្ពុជាវិញ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាក្នុងសេចក្ដីប្រកាសនៅថ្ងៃនេះបានច្រានចោលការចោទប្រកាន់នេះ និងបានកត់សម្គាល់ថាលោក សម រង្ស៊ី កន្លងមកនិងជាពិសេសមួយរយៈចុងក្រោយនេះបានបង្ហាញច្បាស់ពីអំពិក្បត់ជាតិ និងមានចេតនាបំផ្លាញជាតិខ្លួនឯងយ៉ាងចំហរ។
សម្ដេចតេជោ ហ៊ុន សែន និងអគ្គលេខាធិការបក្សកុំមុយនីស្តវៀតណាមលោក តូ ឡឹម បានបញ្ជាក់ពីការប្ដេជ្ញាចិត្តពង្រឹងការទុកចិត្តផ្នែកនយោបាយ បង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងរំលឹកពីការទប់ស្កាត់មិនឱ្យមានកម្លាំងណាមួយប្រើប្រាស់ទឹកដីបំផ្លាញប្រយោជន៍ប្រទេសមួយទៀត។
សម្ដេចសភាធិបតី ឃួន សុដារី អំពាវនាវពលរដ្ឋខ្មែរបន្តរក្សានូវសាមគ្គីភាពបង្ហាញសំឡេងតែមួយទៅអន្តរជាតិ លាតត្រដាងពីមហិចិ្ឆតាឈ្លានពានរបស់ថៃចំពោះកម្ពុជា។