Connect with us

កីឡា

Moses និង Kwame កំពុងឈរជាកីឡាករលីគកម្ពុជា ប្រជែងស្បែកជើងមាសក្នុងពានអាស៊ី

បានផុស

នៅ

ខ្សែប្រយុទ្ធរបស់ក្រុមបាល់ទាត់ ភ្នំពេញក្រោន កីឡាករ Moses Dyer និងខ្សែប្រយុទ្ធក្រុម ព្រះខ័នរាជស្វាយរៀង Kwame Peprah កំពុងឈរជាបេក្ខភាពកីឡាករមកពីលីគកំពូល កម្ពុជា សម្រាប់​ការ​ប្រជែងស្បែកជើងមាសក្នុងពាន AFC Challenge League។

កីឡាករ Moses Dyer
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពាន ACGL បញ្ចប់ការប្រកួតវគ្គជម្រុះក្នុងពូលកាលពីខែ វិច្ឆិកា ឆ្នាំ ២០២៥ កីឡាករ Moses Dyer បានឈរនៅលើគេជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេបំផុត ពោលគឺចំនួន ៥ គ្រាប់។ កីឡាកររបស់ ភ្នំពេញក្រោន វ័យ ២៨ ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទី ១ គ្រាប់ទល់នឹងក្រុម Dewa United, ២ គ្រាប់ទល់នឹង Shan United និង ២ គ្រាប់ទៀតទល់នឹង Tainan City។

ដោយឡែក Kwame Peprah វិញ ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ដោយរកបាន ៣ គ្រាប់ អំឡុងពេលលេងឱ្យ ព្រះខ័នរាជស្វាយរៀង ក្នុងវគ្គជម្រុះក្នុងពូល។ ខ្សែប្រយុទ្ធសញ្ជាតិ ហ្គាណា វ័យ ២៥ ឆ្នាំបានស៊ុតបញ្ចូលទី ២ គ្រាប់ទល់នឹងក្រុម SP Falcons និង ១ គ្រាប់ទៀតទល់នឹងក្រុម Manila Digger។

កីឡាករ Kwame Peprah

ផ្អែកតាមស្ថិតិគ្រាប់បាល់ខាងលើ បានបង្ហាញ ថា ខ្សែប្រយុទ្ធទាំង ២ កំពុងឈរជាបេក្ខភាពប្រជែងស្បែកជើងមាសនៅរដូវកាលនេះ ដោយ Moses កំពុងឈរនៅលើគេ ខណៈ Kwame ឈរនៅលំដាប់ទី ៣។ ទោះបីជាយ៉ាងណា រវាងអ្នកទាំង ២ នឹងមានម្នាក់ត្រូវជ្រុះចេញពីបេក្ខភាពប្រជែងស្បែកជើងមាសនេះ ដោយសារពួកគេនឹងត្រូវលេងតំណាងឱ្យក្រុមរៀងៗខ្លួននៅក្នុងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ នៅខែ មីនា នេះ។

រវាង ភ្នំពេញក្រោន និង ព្រះខ័នរាជស្វាយរៀង នឹងមានក្រុមមួយត្រូវឡើង ហើយក្រុមមួយទៀតត្រូវធ្លាក់ត្រឹមវគ្គ ៨ ក្រុមចុងក្រោយ នៅពេលបញ្ចប់ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ ដែល​ជើងទី ១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី ៥ ខែ មីនា និងជើងទី ២ ធ្វើនៅ ពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២៦៕

លោក Oleg និងលោក McConkey

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម