កីឡា
ភ្នំពេញក្រោន មានកីឡាករ៤នាក់ ខណៈព្រះខ័នរាជស្វាយរៀង មាន ២ នាក់បានលេងគ្រប់នាទីពាន ACGL រដូវកាលនេះ
ក្រុមបាល់ទាត់ ភ្នំពេញក្រោន មានកីឡាករ ៤ នាក់ និង ព្រះខ័នរាជស្វាយរៀង មានកីឡាករ ២ នាក់ កំពុងកាន់កំណត់ត្រាជាកីឡាករលេងមិនដែលបាត់មុខសោះ ពោលសូម្បីមួយនាទីក្នុងពានរង្វាន់ក្លិប អាស៊ី កម្រិតទី ៣ AFC Challenge League នៅរដូវកាល ២០២៥-២០២៦ ។

ការប្រកួតពានរង្វាន់ AFC Challenge League រដូវកាលនេះ បានឈានចូលវគ្គ ៨ ក្រុមចុងក្រោយហើយ ខណៈក្រុម កម្ពុជា ទាំង ២ គឺ ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន ត្រូវប្រឈមមុខគ្នានៅវគ្គនេះ ២ ជើង ដោយជើងទី ១ នឹងធ្វើឡើងនៅថ្ងៃទី ៥ ខែ មីនា និងជើងទី ២ ធ្វើនៅថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២៦។
យ៉ាងណា បើក្រឡេកមើលពីការប្រកួតកាលវគ្គជម្រុះក្នុងពូល គឺ ភ្នំពេញក្រោន មានកីឡាករសំខាន់ ៤ នាក់ និងព្រះខ័នរាជស្វាយរៀង មានកីឡាករ ២ នាក់ ដែលលេងបានគ្រប់នាទីទាំងអស់ក្នុងពាន ACGL នេះ។

ភ្នំពេញក្រោន ស្ថិតនៅពូល D ជាមួយ Dewa United, Tainan City និង Shan United។ ក្នុងនោះកីឡាករ បានលេងមិនដែលបាត់មុខសោះ ដោយលេងទាំង ៣ ប្រកួតសរុប ២៧០ នាទីតែម្តង រួមមានខ្សែការពារ Rick Ketting, Raul Feher, Yi-young Park និងខ្សែប្រយុទ្ធ Moses Dyer។
ចំណែក ព្រះខ័នរាជស្វាយរៀង វិញស្ថិតនៅពូល D ជាមួយក្រុម Manila Digger FC, SP Falcons និង Ezra FC។ កីឡាករ ២ នាក់ បានលេងគ្រប់នាទីទាំងអស់សម្រាប់ការប្រកួតទល់នឹងក្រុមទាំង ៣ នោះសរុប ២៧០ នាទី រួមមាន អ្នកចាំទី វីរៈ ដារ៉ា និងខ្សែការពារ Faris Hammouti។

ក្រុមទាំង ២ នឹងត្រូវបន្តបេសកកម្មក្នុងពាន ACGL នេះបន្តទៀតនៅខែ មីនា ខាងមុខ ដោយត្រូវជួបគ្នា ២ ជើងក្នុងវគ្គ ៨ ក្រុមចុងក្រោយ។ ដូច្នេះកំណត់ត្រានេះនឹងមានការប្រែប្រួល ហើយយើងនឹងរង់ចាំមើល ថា តើកីឡាកររូបណា នឹងនៅតែបន្តជាប់ឈ្មោះជាកីឡាករ ដែលលេងពេញគ្រប់ការប្រកួតទាំងអស់?
អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


