ព័ត៌មានជាតិ
ថ្ងៃសែនចូលឆ្នាំចិន-វៀតណាម នៅរាជធានីភ្នំពេញ មានសិក្សានុសិស្ស និង គ្រូមកបង្រៀនដូចថ្ងៃធម្មតា
ពិធីសែនបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម នៅរាជធានីភ្នំពេញមានសិក្សានុសិស្ស និងគ្រូមករៀនបង្រៀននៅតាមសាលារៀននានា ដូចថ្ងៃធម្មតាដែរមិនមានអ្វីប្រែប្រួលឡើយ។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍នៅរសៀល ថ្ងៃទី១៦ ខែកម្ភៈ ឆ្នាំ២០២៦នេះថា អំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណី ចិន-វៀតណាម សម្រាប់ឆ្នាំ២០២៦នេះ សកម្មភាពបង្រៀន និងរៀននៅតាមគ្រឹះស្ថានសិក្សាក្រោមមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញបានដំណើរការបង្រៀន និងមានសិស្សមករៀនជាធម្មតា។ ដោយឡែកមានគ្រឹះស្ថានសិក្សាឯកជនមួយចំនួន បានឈប់សម្រាកតាមកម្មវិធីសិក្សារបស់ខ្លួន។


លោកប្រធានមន្ទីរ បានបន្តថា ដើម្បីធានាបានដំណើរការបង្រៀន និង រៀនក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានដឹកនាំការប្រជុំពង្រឹងដំណើរការបង្រៀន និងរៀន ដល់ គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ចូលរួមបន្តផ្សព្វផ្សាយដល់សិស្សានុសិស្ស ដើម្បីឲ្យពួកគេមករៀនឲ្យបានទៀងទាត់។ ម្យ៉ាងទៀត គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបន្តតាមដានការមកបំពេញការងាររបស់លោកគ្រូ អ្នកគ្រូ រក្សាបាននូវដំណើរការបង្រៀន និងរៀនជាប្រក្រតី ដោយគ្រប់គ្រឹះស្ថានសិក្សា និងការិយាល័យអប់រំ យុវជន និង កីឡា នៃរដ្ឋបាលខណ្ឌ ត្រូវផ្តល់របាយការណ៍ប្រចាំថ្ងៃ ស្តីពីវត្តមានរបស់គ្រូ-សិស្ស មកមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។



លោកប្រធានមន្ទីរ បានបន្ថែមថាមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បាននិងកំពុងបន្តតាមដានដំណើរការបង្រៀន និងរៀន ដើម្បីធានាធ្វើយ៉ាងណាឱ្យសិស្ស និងគ្រូ មករៀន និងបង្រៀនធម្មតា។
គួរបញ្ជាក់ថាពិធីសែននិងបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៦រហូតដល់ថ្ងៃទី១៩ខែកម្ភៈឆ្នាំ២០២៦ខាងមុខនេះ៕ អត្ថបទ ៖ សំអឿន
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


