សន្តិសុខសង្គម
ថ្ងៃទីមួយ នៃ ពិធីបុណ្យចូលឆ្នាំចិន-វៀតណាម អគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅម្តុំសាលាបឋមសិក្សាជ័យជ័នះ
ម្ចាស់ផ្ទះសែនព្រេងនៃបុណ្យចូលឆ្នាំចិន រួចរាល់ ក៏ចាក់សោរចេញទៅក្រៅ តែចៃដន្យអគ្គិភ័យឆាបឆេះផ្ទះមួយកំណាត់ខាងមុខ ផ្អើលសមត្ថកិច្ចចេញពន្លត់អគ្គិភ័យអន្តរាគមន៍ជាច្រើនគ្រឿង។ អគ្គិភ័យនេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២ នឹង ១០នាទីថ្ងៃត្រង់ ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវលេខ ៣៩៦ កែងផ្លូវលេខ ១០៥ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។



តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុ គេបានឃើញផ្ទះខាងលើ កំពុង អុជធូបដុតក្រដាសសែន ដើម្បីសែនព្រេន នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ដូចគេឯងដទៃទៀត ហើយម្ចាស់ផ្ទះក៏បានចាក់សោរផ្ទះធ្វើដំណើរចេញទៅក្រៅបាត់ទៅ។ លុះមួយសន្ទុះក្រោយមក ក៏ស្រាប់តែមានផ្សែងខ្មៅហ៊ុយខ្មួលខ្មាញ់ លាយលំអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ នៅផ្នែកខាងមុខផ្ទះ។ ភ្លាមៗ អ្នកក្បែរខាងបាន ប្រញាប់ប្រញាល់រាយការណ៍ជូនសមត្ថកិច្ច ចុះមកអន្តរាគមន៍ នៅចំណុចផ្ទះខាងលើ ដើម្បីបាញ់ពន្លត់ជៀសវាងមានការរាលដាលបន្តដល់ផ្ទះអ្នកជិតខាង។



អគ្គិភ័យនេះដែរបានបង្កការខូចខាតអស់សម្ភារៈមួយចំនួន ប៉ុន្តែមិនមានការរាលដាលនោះឡើយ។ ក្នុងនោះរថយន្តការិយាល័យបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកដល់ទីតាំងចំនួន ០៤គ្រឿង និង រថយន្តជំនួយ ក្រសួងមហាផ្ទៃ ចំនួន ០២គ្រឿង បាញ់អោយរលត់ជាស្ថាពរ។ ចំពោះមូលហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវ៕ អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


