ព័ត៌មានជាតិ
ពលរដ្ឋខ្មែរកាត់សែស្រឡាយចិន នាំគ្នាទិញដើមផ្កាអង្គាសិល្ប៍យកទៅតុបតែងលម្អងផ្ទះដើម្បីទទួលលាភជ័យ
ពលរដ្ឋខ្មែរកាត់ខ្សែស្រឡាយចិនបានបន្តនាំគ្នាទិញដើមផ្កាអង្គាសិល្ប៍សម្រាប់យកទៅតុបតែងលម្អងលំនៅឋានដើម្បីទទួលលាភជ័យពីទេវតាឆ្នាំថ្មីនៃប្រពៃណីចិន។

អាជីវករលក់ដូរដើមផ្កាអង្គាសិល្ប៍នៅលើកំណាត់ផ្លូវ១៩៨ក្រោយវត្តសំពៅមាសក្នុងមូលដ្ឋានខណ្ឌ៧មករាបានឲ្យដឹងថាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះមានការមកទទួលជាវដើមផ្កាអង្គាសិល្ប៍និងដើមក្រូចជាបន្តបន្ទាប់គួរសមពីសំណាក់អ្នកកាត់ខ្សែស្រឡាយចិនប៉ុន្តែមិនសូវច្រើនខ្លាំងដូចរាល់ឆ្នាំកន្លងទៅនោះឡើយ។


ស្របពេលដែលបុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាមកាន់តែគៀកគិតចូលមកដល់ប្រជាពលរដ្ឋខ្មែរកាត់សែស្រឡាយចិនបាននឹងកំពុងយកចិត្តទុកដាក់ក្នុងការត្រៀមលក្ខណៈសម្រាប់ការសែនព្រេនជូនដូនតាតាមរយៈការរៀបសំណែនគ្រឿងដង្វាយនិងការតុបតែងលម្អរនានានៅតាមលំនៅឋានរស់នៅរៀងៗខ្លួនទៅតាមធនធាននិងលទ្ធភាព។


ក្នុងនោះដែរផ្កាអង្គាសិល្ប៍ក៏ជាផ្នែកសំខាន់មួយដែលចំបាច់ឲ្យអ្នកជាប់ខ្សែស្រឡាយចិនត្រូវទិញយកទៅរៀបចំនៅតាមផ្ទះដើម្បីទទួលលាភជ័យ។ប្រជាជនចិន – វៀតណាម មុនថ្ងៃពិធីបុណ្យចូលឆ្នាំប្រពៃណីដែលជា ទំនៀមទម្លាប់របស់ខ្លួនតែង ជ្រើសរើសដើម ផ្កាអង្គា សិល្ប៍មករៀបដាក់តាំងលម្អ លំនៅស្ថានជានិច្ច តែ ប្រសិនជាគ្មាន គេអាចជ្រើសរើសផ្កា និមត្តិ ដាក់តាំងលម្អ។


សូមបញ្ជាក់ថា ៖ បុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាមនឹងប្រព្រឹត្តិទៅរយះពេល០៤ថ្ងៃគិតពីថ្ងៃទី១៦ដល់ថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២៦ដែលបុណ្យនេះគឺជាពេលវេលាដែលពលរដ្ឋកម្ពុជាមានឈាមជ័រជាប់ខ្សែស្រឡាយកាត់ចិនក៏នឹងចូលរួមរៀបចំពិធីសែនជូនដូនតាដើម្បីសុំសេចក្តីសុខសប្បាយនិងសុំពរជ័យឱ្យរកស៊ីទទួលទានកាន់តែរីកចម្រើនតាមបែបលក្ខណះគ្រួសាររៀងៗខ្លួន៕ អត្ថបទ៖សុភា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


