វប្បធម៌ ជំនឿ
«ខាល» ឆ្នាំ ១៩៨៦ ក្នុងខែកុម្ភៈនេះ អាជីពកំពុងមានគេប្រកួតប្រជែង ត្រូវចេះអត់ធ្មត់
មនុស្សដែលកើតក្នុងឆ្នាំខាល ត្រូវបានគេជឿថា មានចរិតលក្ខណៈ ចង់ដឹងចង់ឮ និងមានភាពរួសរាយរាក់ទាក់ ហើយចូលចិត្តរាប់អានសាច់ញាតិណាស់។
ខ្លាត្រូវបានគេចាត់ទុកថាជា “ព្រះអម្ចាស់នៃព្រៃ” គឺជានិមិត្តរូបនៃភាពក្លាហាន មានទំនុកចិត្តខ្លាំង និងមានសមត្ថភាពដឹកនាំខ្ពស់។ ពួកគេអាចស៊ូទ្រាំនឹងសម្ពាធ ហើយមានឆន្ទៈគាំទ្រមនុស្សជុំវិញខ្លួន។

នៅឆ្នាំនេះ ការងារអាចមានបញ្ហា និងការកកស្ទះ ឬត្រូវបានមិត្តភ័ក្ដិទាញយកប្រយោជន៍ ដោយសារតែយើងស្មោះត្រង់ពេក គិតថាគេល្អនឹងខ្លួនដែរ។ ឆ្នាំនេះជាឆ្នាំដែលគេប្រជែងការងារខ្លាំងក្លា ម្លោះហើយ ជួនក៏ធ្វើឲ្យខ្លាពិបាកចិត្ត ឬស្មុគស្មាញខ្លាំងដែរ។ ដូច្នេះក្នុងអំឡុងពេលនេះ មនុស្សឆ្នាំខាល គួរទៅធ្វើបុណ្យជាមួយព្រះសង្ឃ ឲ្យបានញឹកញាប់ ឬដាក់ទានខ្លះៗ។
ប៉ុន្តែបញ្ហាដែលកើតឡើង នឹងត្រូវបានដោះស្រាយ ឬទទួលបានជំនួយពីមនុស្សពេញវ័យ ឬវត្ថុផ្សេងៗ ។ចងចាំថាអំពើអាក្រក់នឹងត្រូវលាតត្រដាង អ្នកត្រូវព្យាយាមប្រើគោលការណ៍ការងារបែបត្រឹមត្រូវនឹងយកឈ្នះគេបានមិនខាន។
ស្ថិតក្នុងស្ថានភាពបែបនេះ កុំធ្វើអ្វីដោយការខ្វះភាពអត់ធ្មត់ ឬវិនិច្ឆ័យបញ្ហាជាមួយនឹងអារម្មណ៍ ប្រយ័ត្នក្លាយជាទឹកភ្នែកមួយពព្រិចភ្នែក ដោយមិនដឹងខ្លួន។
ចំណែកឯហិរញ្ញវត្ថុក្នុងរយៈពេលនេះ ស្ថិតក្នុងស្ថានភាពល្អតិចតួច មិនច្រើន ឬតិច អាចថាចាយសមល្មម។យ៉ាងណាមិញ ក្នុងនោះអ្នកនឹងមានសំណាងល្អ ពីចៅហ្វាយនិងមិត្តភ័ក្ដិជួយគាំទ្រដែរ។
ស្នេហាក្នុងរយៈពេលនេះ អាចនឹងមានបញ្ហាជម្លោះ ដោយសារតែមិនព្រមបើកចិត្តយល់ពីគ្នា។ ជាពិសេសបញ្ហាលុយកាក់និងបញ្ហាផ្សេងៗ។ ចំណែកមនុស្សនៅលីវ ឆ្នាំនេះជាឆ្នាំមួយជួបគូគ្រងសមប្រកបហើយ។
សុខភាពក្នុងអំឡុងពេលនេះ ត្រូវប្រយ័ត្ននឹងជំងឺដំកាត់ផ្សេងៗ ជាពិសេស ជំងឺទាក់ទងនឹងសួត ឬក្នុងទ្រូង ការដកដង្ហើមអាចមានបញ្ហាជាមួយនឹងជំងឺផ្ដាសាយ អាឡ័កស៊ី រលាកក្រពះ ជំងឺមាត់ឬធ្មេញជាដើម។
ដើម្បីពង្រឹងសំណាងក្នុងខែកុម្ភៈនេះម នុស្សឆ្នាំខ្លា ត្រូវឧស្សាហ៍ធ្វើបុណ្យដាក់ទាន ជួយផ្សព្វផ្សាយសាសនា ឲ្យដល់អ្នកផងទាំងពួង។ គោរពចាស់ព្រឹទ្ធាចារ្យ រៀមច្បង ជាការដឹងគុណ ទើបអាចបង្កើតអំណាចចក្រាឲ្យអង់អាចជាងមុន។

ខាលក្នុងឆ្នាំនេះដែរ ត្រូវនឹងមនុស្សដែលកើតឆ្នាំម្សាញ់ និងច ខណៈគួរចៀសវាងធ្វើជាដៃគូជាមួយមនុស្សស្វា ពស់ និងជ្រូក។
ម៉្យាងវិញទៀត ក្នុងអំឡុងពេលនេះ អ្នកមិនគួរប្រើអារម្មណ៍ដើម្បីវិនិច្ឆ័យបញ្ហាណាមួយឡើយ។ ព្រោះវានឹងនាំមកនូវបញ្ហានៅពេលក្រោយ ឬនាំទុក្ខទោសមកឲ្យមួយជីវិតមិនខានឡើយ៕
គ្រូ ណុប
ចុចអាន៖ច្បាស់ៗ៖ ហោរាសាស្ត្រឆ្នាំ ២០២២ សម្រាប់ «រកា» វ័យ ៣៨ កើតក្នុងឆ្នាំ ១៩៨១
ចុចអាន៖មនុស្សឆ្នាំ «ជូត» ១៩៨៤ អាយុ ៣៨ អាជីពអាចរងការប្រកួតប្រជែង ឬប្ដូរការងារ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


