វប្បធម៌ ជំនឿ
មនុស្សឆ្នាំ «ជូត» ១៩៨៤ អាយុ ៣៨ អាជីពអាចរងការប្រកួតប្រជែង ឬប្ដូរការងារ
ការផ្លាស់ប្ដូរការងារ អាចនឹងកើតឡើងសម្រាប់មនុស្សឆ្នាំ ជូត ដោយផ្អែកលើផ្កាយសំណាង អាជីព ក្នុងឆ្នាំ ២០២២ ទៅរកគោលដៅល្អជាងមុន ប៉ុន្តែរកឃើញឱកាសមាសនេះក៏ដូចជាការ ដំឡើងឋានៈត្រូវការឲ្យ ពួកគេបត់បែនជាងនេះ ចាកចោលចរិតរឹងចចេស ប្រៀនប្រដៅខ្លួនឯង មានវិន័យឲ្យតឹងរ៉ឹងជាងមុន។

ការរក្សាអាកប្បកិរិយាសមរម្យ ទន់ភ្លន់ចំពោះការផ្ដល់យោបល់ និងការរិះគន់របស់អ្នកដទៃក៏ចាំបាច់ផងដែរ។ បើមិនដូច្នេះទេ ការអភិវឌ្ឍន៍អាជីពរបស់ពួកគេអាចប្រឈមមុខនឹងឧបសគ្គមួយចំនួនខូចសំណាង។ សម្រាប់មនុស្សកើតឆ្នាំ១៩៨៤ ឆ្នាំ ២០២២ គឺជាឆ្នាំដ៏ល្អសម្រាប់ការផ្លាស់ប្តូរការងារ។
ទ្រព្យសម្បត្តិ៖ សម្រាប់រាសីចិន ជូតវ័យ៣៧ឆ្នាំ មានតែពឹងលើខ្លួនឯងក្នុងឆ្នាំ២០២២ ដើម្បីរកលុយបានច្រើនឡើងៗ។ ពេលជួបនឹងការលំបាក ពួកគេមិនគួររំជួលចិត្តពេកទេ។ ចំណុចសំខាន់គឺត្រូវស្ងប់ស្ងាត់ និងបង្កើតវិធានការតបតវាយបកយកវិញ។ អ្នកដែលធ្វើអាជីវកម្មគួរយកចិត្តទុកដាក់លើលំហូរសាច់ប្រាក់ទាំងមូល។ នៅពេលដែលស្ថានការណ៍តានតឹងពេក ពួកគេត្រូវតែរកវិធីបង្កើនប្រាក់ចំណូល និងកាត់បន្ថយការចំណាយ។ ដើម្បីចៀសវាងហានិភ័យនៃការក្ស័យធន ពួកគេមិនត្រូវបានណែនាំឲ្យបំប្លែងលុយទៅជាវត្ថុរូបវន្ត ដូចជាការទិញមាស ឬការវិនិយោគលើអចលនទ្រព្យនោះទេ។ ការវិនិយោគលើមូលដ្ឋានស្ថិរភាព ផលចំណេញនឹងមានច្រើនណាស់។
ស្នេហានិងទំនាក់ទំនង៖ បង្កើនភាពក្លាហាន ចូលរួមសកម្មភាពសង្គមឲ្យបានច្រើន។ ទោះយ៉ាងណា អ្នកនៅលីវក្ដីនៅឆ្នាំ២០២២ នឹងមិនមានលាភសំណាងក្នុងជីវិតស្នេហាឡើយ។ ដោយផ្អែកតាមការទស្សន៍ទាយជោគវាសនាតារាសាស្ត្រ នឹងមានជម្លោះច្រើនរវាងពួកគេ និងដៃគូ។ ការប្រាស្រ័យទាក់ទង នៅក្នុងជីវិតប្រចាំថ្ងៃ មានការយល់ច្រឡំច្រើនគួរ បង្កើនការធ្វើដំណើរជាមួយគ្នាដើម្បីកាន់តែជិតស្និទ្ធនឹងគ្នាឡើង។
សុខភាព៖ គ្មានបញ្ហាសុខភាពផ្លូវការធ្ងន់ធ្ងរណាមួយ ត្រូវបានកត់សម្គាល់ទេ តែផ្លូវចិត្តច្របូកច្របល់ច្រើន។ កណ្ដុរដែលកើតឆ្នាំ ១៩៨៤ អាយុ ៣៨ ឆ្នាំនឹងមានការអភិវឌ្ឍន៍អាជីពយ៉ាងរលូន ហើយរឹងមាំផង។
ពួកគេអាចឆ្លៀតឱកាសក្នុងឆ្នាំនេះ ដើម្បីអានសៀវភៅទាក់ទងនឹងវិជ្ជាជីវៈបន្ថែមទៀត និងសិក្សាវគ្គទាក់ទងនឹងអាជីពមួយចំនួនថ្មី ដើម្បីបង្កើនចំណេះដឹង ពិតជាមានប្រយោជន៍សម្រាប់ការរីកចម្រើននាពេលអនាគត ។

សម្រាប់ការសែនចិនថ្ងៃចន្ទទី ៣១ ខែកក្កដា ឆ្នាំ២០២២ ៖ មនុស្សកើតឆ្នាំជូតកើតឆ្នាំ១៩៨៤ គួរ ប្រើសំពត់ ខោអាវ ពណ៌លឿង ត្នោត មាសឬលឿងខ្ចី ប្រាក់ ប្រផេះ ស និង កើនរាសីល្អ ។ បើអុចធូបសែនផ្កាឬ នំ និងផ្លែឈើ ជ្រើសយកពណ៌លឿង និងក្រហមចាស់ ដូចជាប៉ោម ក្រូចឃ្វិច ទទឹម និងល្ហុង ម្នាស់ទុំ។ ឲ្យអាំងប៉ាវ ឬដាក់ទាន ប្រើលេខ៧ ឬលេខ៨ និង លេខ៩ ។ គោរពជំនាងផ្ទះនិងព្រះភូមិមុនចេញដើរ គោរពជីដូនជីតាគ្រូបាធ្យាយមុនចូលដំណេក។ រកក្រូចប្រាំផ្លែ ជូនជាជំនូនទៅកាន់អ្នកណាម្នាក់ ដែលធ្លាប់ជាអ្នកមានគុណពីមុនរបស់យើង តែមិនជាប់សាច់ឈាមនឹងយើង ។ ជូនបាយសម្លឪពុកម្ដាយ និង រៀមច្បងចាស់ព្រឹទ្ធាចារ្យបង្កើនអំណាចបុណ្យចក្រា៕
គ្រូ ណុប
ចុចអាន៖លម្អិត៖ មនុស្សកើតឆ្នាំ «ច» ១៩៨២ នឹងមានសំណាងពេញមួយឆ្នាំ ២០២២ ផ្នែកលុយកាក់
ចុចអាន៖ទាយលម្អិត «វក» អាយុ ៤២ កើតឆ្នាំ ១៩៨០ យីអ៊ុនរឿងលុយកាក់មិនល្អ តែឋានៈសង្គមឡើងខ្លាំង
ចុចអាន៖ច្បាស់ៗ៖ ហោរាសាស្ត្រឆ្នាំ ២០២២ សម្រាប់ «រកា» វ័យ ៣៨ កើតក្នុងឆ្នាំ ១៩៨១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


