Connect with us

វប្បធម៌ ជំនឿ

បុគ្គលដែលវាសនាចារជាមហាសេដ្ឋី ត្រូវមានលក្ខណៈសម្បត្តិ ៧ នេះលើផ្ទៃមុខ

បានផុស

នៅ

គ្មានអ្នកណាមិនចង់ក្លាយជាសេដ្ឋី គ្រប់គ្នាសុទ្ធតែចង់ក្លាយជាអ្នកមាន ។ ព្រោះលុយនិងមាសប្រាក់ គឺសំខាន់ណាស់ក្នុង​ជីវិត​សព្វថ្ងៃ។

ទន្ទឹម​នោះ ​ក្នុង​សរីរវិទ្យា​របស់​មហាសេដ្ឋី​បាន​ចារ​មក​ថា​ អ្នក​អាច​ធ្វើ​វា​បាន។ ប្រសិន​បើ​អ្នក​មាន​ទម្រង់មុខ​មាត់​ ដូច​បាន​ចែង​ក្នុង​តម្រា​សាស្ត្រ​នេះ។

១ ថ្ងាស

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិន​បើ​បុគ្គល​ណា​​ ​មាន​ថ្ងាស​ឡើង​ប៉ោង ​គេ​ថា​ជា​ថ្ងាស​មាស​ដែល​កំពុង​ឡើង​ខ្លាំងនៃ​ផ្នែក​លុយកាក់។ ព្រោះ​សរីរវិទ្យា​នៃ​ថ្ងាស​អ្នក​មាន ​ត្រូវតែ​ទូលាយ ប៉ោង មានសាច់ពេញ រលោង និង​ច្បាស់ ហើយ​មិន​ត្រូវ​មាន​ស្នាម​ជ្រីវជ្រួញ ឬ​ស្លាកស្នាម​អ្វី​ឡើយ​។ កាលបើ​ថ្ងាស​​​កាន់​តែ​លេចធ្លោ បុគ្គលនោះនឹងមាន​តែ​មនុស្ស​ដែល​មាន​ចិត្ត​អាណិត​អាសូរ និង​​ជួយ​ជ្រោមជ្រែងជានិច្ច។

២ ចិញ្ចើម

បើ​យើង​ព្យាយាម​សង្កេត​ចិញ្ចើម​របស់​មហាសេដ្ឋី ចិញ្ចើម​របស់​ពួកគេ​នឹង​ល្អឥតខ្ចោះ​ ហើយ​លេច​យ៉ាង​ច្បាស់​ និង​ត្រូវ​តែ​សមាមាត្រ ជាមួយ​ភ្នែក។ ព្រោះ​វាត្រូវបានគេចាត់ទុកថា​ ជា​​សរីរវិទ្យា​ដែល​ធ្វើ​ឲ្យ​បុគ្គល​នោះ​​ក្លាយ​ជា​អ្នក​មាន មិនថាអ្នកចាប់យកអ្វីទេ អ្នកនឹងទទួលបានជោគជ័យ ការងារ​ប្រកប​ដោយ​សេចក្ដី​ចម្រើនទៅមុខរហូត។

៣ ភ្នែក

បើ​ភ្នែក​របស់​អ្នក​មើល​ទៅ​ខ្មៅ​ក្រិប​ ​និង​រស់រវើក ភ្លឺ និង​មិន​អស់កម្លាំង នោះប្រាកដជា​សរីរវិទ្យា​ដ៏​ល្អមិនខាន។ លើសពីនេះ សរីរវិទ្យា​របស់​សេដ្ឋី​មិន​ត្រូវ​មាន​ភ្នែក​​ធ្លាក់ ភ្នែក​ត្រូវ​ខ្មៅ​ហើយមូលក្រឡង់ ហើយ​ជ្រុង​ភ្នែក​អាច​នឹង​ឡើង​បន្តិច​។ កាលបើអ្នកមានកែវភ្នែកបែបនេះ គឺតំណាងឲ្យភាពថ្លៃថ្នូរ និងជាអ្នកមានទៅថ្ងៃអនាគត។

៤​ ច្រមុះ

ធាតុសំខាន់បំផុតមួយនៃមុខគឺច្រមុះ។ ព្រោះ​ច្រមុះ​ប្រៀប​ដូច​ជា​ចំណុច​សម្រាប់​ប្រមូល​លុយ ដូច្នេះ​សរីរវិទ្យា​ល្អ​សម្រាប់​អ្នក​ចង់​ក្លាយ​ជា​សេដ្ឋី​គឺ​ ច្រមុះ​ត្រូវ​តែ​មាន​រាង​មូល ​​ស្រួច សាច់​មានច្រើន ហើយ​ច្រមុះក៏មិនស្រួច​ពេកដែរ។

៥ ថ្ពាល់

ថ្ពាល់​កាន់តែមានសាច់គឺកាន់តែល្អ ។ មើល​ថ្ពាល់​របស់​មហាសេដ្ឋីភាគច្រើន អ្នក​អាច​មើល​ឃើញ​ថា​ ៩០​ភាគរយ តំបន់ថ្ពាល់របស់​ពួកគេ​គឺ​​​ប៉ោង គ្មាន​ចង្អូរ​ជ្រៅ គេ​ថា ​វា​នឹង​ជួយ​​ឲ្យ​មាន​គ្រួសារ​ល្អ និង​មាន​ជីវភាព​រស់នៅ​សុខ​ស្រួល ។

៦ មាត់

នៅ​​ក្នុង​សរីរវិទ្យាបញ្ជាក់ថា មនុស្សដែលមាន​មាត់​ធំសម​ល្មម​នឹងមុខ មានសាច់​លេចរូបភាពច្បាស់ ត្រូវ​បានគេនិយាយថានាំ​មក​នូវ​ទ្រព្យសម្បត្តិនិងមាសប្រាក់។ ទោះជាយ៉ាងណាក៏ដោយ កុំ​ឲ្យ​បបូរមាត់របស់អ្នកប្រែជាស្លេក និងស្ងួត។ ព្រោះវា​អាច​ប្រឆាំង​នឹង​បុគ្គលិក​លក្ខណៈ​ល្អ​របស់​មហាសេដ្ឋី។ ព្យាយាម​លាប​ក្រែម​លាប​មាត់​​ឲ្យ​បាន​ទៀងទាត់ ដើម្បី​រក្សា​សំណើម និងបង្កើនទំនុកចិត្ត​ ដោយជ្រើសរើសក្រែម​លាបមាត់ពណ៌​ ដែល​អ្នក​ចូលចិត្តផងដែរ។

៧ ចង្កា

ផ្នែកខាងក្រោមនៃមុខគឺចង្កា ​ត្រូវ​តែ​មូល រាង​ពង​ក្រពើ មិន​ស្រួច​ខ្លាំង ក្នុងនោះក៏ត្រូវបានគេនិយាយ​ថា វានឹងនាំមកនូវ​សំណាងល្អ និងទ្រព្យសម្បត្តិហូរចូលឥតឈប់៕

គ្រូ ណុប

ចុចអាន៖ហុងស៊ុយទម្រង់មុខ ៣ ប្រភេទ​ វាសនាចារមកថា ជា មហាសេដ្ឋី ទៅថ្ងៃមុខ

ចុចអាន៖ទម្រង់មុខហុងស៊ុយ ៥ ប្រភេទ របស់ស្រីៗ ចាស់ៗថា អាចក្លាយជាសេដ្ឋី និងធ្វើជំនួញជោគជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ៣២ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ៣៧ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ៥៤ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម