វប្បធម៌ ជំនឿ
លេខដែលចូលចិត្ត នឹងឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈ ថាយើងជាមនុស្សបែបណា?
មានមនុស្សជាច្រើន ប្រាកដជាមានលេខដែលខ្លួនចូលចិត្ត នៅក្នុងចិត្តរួចទៅហើយ។ ជាពិសេសលេខទាំងនោះ អាចនាំសំណាង ឬធ្វើឲ្យអ្នកដែលនិយមចូលចិត្តមានអារម្មណ៍ល្អ។ ទន្ទឹមនោះ លេខដែលយើងចូលចិត្ត ក៏អាចឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈរបស់អ្នកផងដែរ។
លេខ 0 អ្នកជាមនុស្សច្នៃប្រឌិត ឆ្លាតវៃ មានទេពកោសល្យពូកែពីកំណើត និងមិនចូលចិត្តធ្វើអ្វីៗដដែលៗ ឬក្រោយគេឡើយ។

លេខ ១ មានភាពច្នៃប្រឌិតខ្លាំង តែងតែជឿលើខ្លួនឯង មានមហិច្ឆតាខ្ពស់ និងមានទំនួលខុសត្រូវខ្ពស់ណាស់ចំពោះរឿងដែលខ្លួនបានធ្វើ។
លេខ ២ ជាបុគ្គលមានចិត្តល្អ សុភាពរាបសារ តែឆាប់រសើបបើបានប៉ះរឿងណាធ្វើឲ្យថ្នាំងចិត្ត ហើយគេក៏យកចិត្តទុកដាក់ចំពោះមនុស្សជុំវិញ មិនថាក្នុងរឿងតូចតាច និងមានភាពសប្បុរសជានិច្ច។
លេខ ៣ យកចិត្តទុកដាក់ចំពោះអារម្មណ៍របស់មនុស្សជុំវិញខ្លួន។ ពូកែជជែក មានទំនាក់ទំនងមនុស្សល្អ ចូលចិត្តមើលថែអ្នកដទៃជាខ្លាំង។
លេខ ៤ មានទំនុកចិត្តលើខ្លួនឯងខ្ពស់ ស្រលាញ់សេរីភាព និយាយតិច និងចូលចិត្តធ្វើច្រើនជាងនិយាយ។ មានគំនិតផ្លូវការច្រើន។

លេខ ៥ ចូលចិត្តភាពរីករាយ ហើយបើរឿងដែលត្រូវសម្រេចចិត្តគឺធ្វើយ៉ាងម៉ឺងម៉ាត់ គេនោះក៏ជាបុគ្គលធ្វើអ្វីមួយលឿន ប៉ុន្តែមានការប្រុងប្រយ័ត្នដូចគ្នា។
លេខ ៦ មានគំនិតប្លែកពីគេ ចូលចិត្តគិតបែបវិជ្ជមាន មានភាពច្នៃប្រឌិតពីកំណើត និងស្រលាញ់ក្មេងៗ។
លេខ៧ ជាមនុស្សសុភាពរាបសារ មិនចូលចិត្តអួតអាងខុសបែប និងតែងតែកំណត់ផ្លូវសម្រាប់អនាគតសម្រាប់ខ្លួនឯងខុសពីគេ។

លេខ ៨ ជាមនុស្សមានភាពអត់ធ្មត់ ក្លាហាននិងហ៊ានលះបង់ និងជាមនុស្សត្រង់ខ្លាំងចំពោះមនោសញ្ចេតនា ហើយបុគ្គលនោះ តែងតែមានហេតុផលក្នុងការសម្រេចចិត្តនៅរឿងអ្វីមួយផងដែរ។

លេខ ៩ បុគ្គលនេះមានទម្លាប់អនុវត្តតាមច្បាប់យ៉ាងតឹងរ៉ឹងចំពោះខ្លួនឯងណាស់ បើថាធ្វើអ្វីមួយ គឺធ្វើឲ្យបាន ហើយក៏ស្រឡាញ់យុត្តិធម៌ និងមានភាពស្មោះត្រង់ខ្លាំងណាស់ដែរ៕
គ្រូ ណុប
ចុចអាន៖ប្រផ្នូល ៣ ចាស់ៗជឿថា នាំលាភចូលក្នុងផ្ទះ និងមានគេចង់បណ្ដាក់ទុនរកស៊ីជាមួយ
ចុចអាន៖៣ យ៉ាងហាមមានក្នុងផ្ទះ អាចទាញលាភសំណាងចេញ និងនាំភាពក្ដៅក្រហាយដល់គ្រួសារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


