Connect with us

វប្បធម៌ ជំនឿ

ប្រវត្តិឈ្មោះ តំបន់រលាក់កងជើង ដែលយើងធ្លាប់យល់ច្រឡំ

បានផុស

នៅ

មហាជន និងភ្ញៀវទេសចរដែលធ្វើដំណើរ ឬកម្សាន្តទៅតំបន់ទេសចរណ៍ធម្មជាតិ ខ្នងផ្សារ ខ្នងក្រពើ នៅភូមិតាំងបំពង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ គឺសុទ្ធតែបានឆ្លងកាត់ កំណាត់ផ្លូវដែលមានសភាពរលាក់ខុសពីធម្មតា ពោលគឺខុសពីផ្លូវលំ ឬផ្លូវក្រួសក្រហមដែលបានជិះកាត់។ ផ្លូវនោះគឺស្ថិតនៅក្នុង “តំបន់រលាក់កងជើង” ទើបភ្ញៀវទេសចរមួយចំនួនយល់ថា មកពីផ្លូវមានសភាពរលាក់បែបហើយ ទើបគេហៅ “តំបន់រលាក់កងជើង” ដែលប្រហែលផ្លូវនេះមានសភាពរលាកតាំងពីបុរាណ ពោលតាំងពីសម័យមនុស្សពាក់កងជើងជាប្រចាំមកម៉្លេះ។

ផ្លូវទៅ ភ្នំខ្នងក្រពើ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទងការលើកឡើងនេះ លោក បញ្ញា ជាអ្នកនាំទេសចរពីភ្នំពេញទៅផ្សងព្រេង និងដើរកម្សាន្តព្រៃភ្នំ បានឱ្យ “កម្ពុជាថ្មី” ដឹងថា ឈ្មោះ “រលាកកងជើង” មិនមែនមានន័យថា តំបន់នោះ ផ្លូវពិបាកធ្វើដំណើរ ឬតាំងពីបុរាណកាល ពេលធ្វើដំណើរ ឬជិះរទះកាត់តំបន់នោះ គឺមានសភាពរលាកខ្លាំង រហូតដល់កងជើងប៉ះទង្គិច​គ្នាខ្លាំងៗនោះទេ។

លោក បញ្ញា បានលើកឡើងតាមការដឹងលឺរបស់លោកថា ប្រវត្តិឈ្មោះតំបន់រលាក់កងជើងនេះ គឺកាលពីដើម ស្ដេចមួយព្រះអង្គ មានបុត្រីដ៏ស្រស់ស្អាតផូរផង់មួយអង្គ។ ព្រះនាងបានមានចិត្តស្នេហាជាមួយ សេនា ខុសវណ្ណៈ ខុសច្បាប់ទំនៀម។ ដោយខ្លាចមានទោស ទើបព្រះនាង និងបុរសនោះបាននាំគ្នាលួចរត់គេចព្រះកាយ។ ស្តេចជាបិតា បានបញ្ជា សេនាអាមាត្យផ្សេងទៀត តាមចាប់ និងប្រកាសរកអ្នកទាំងពីរដើម្បីដាក់ទោស។ ដើម្បីលាក់អត្តសញ្ញាណ កុំឱ្យប្រជាជនដឹងថា ខ្លួនជាកូនស្ដេច ព្រះរាជបុត្រី បានដោះគ្រឿងអលង្ការ កងជើង យកទៅលាក់ទុកក្នុងព្រៃ ក្លែងធ្វើជារាស្ត្រសាមញ្ញ។ ក្រោយមក ក៏មានអ្នករកឃើញ កងជើងនោះ ក៏តំបន់នោះជាប់ឈ្មោះ “លាក់កងជើង” តែក្រោយមក ក្លាយជា “រលាកកងជើង”។

ចំណែក លោកតា គុណ ជាប្រជាពលរដ្ឋមូលដ្ឋានផ្ទាល់ និងជាអ្នកនាំភ្ញៀវដើរព្រៃ បានឱ្យ “កម្ពុជាថ្មី” តាមរឿងដំណាលផ្សេងទៀតថា កាល​យូរលង់​ណាស់​មកហើយ នគរ​ខ្មែរ​មាន​ចម្បាំង​ជាមួយ​ច​ម្ប៉ា​។ ដោយ​ច្បាំង​ចាញ់​គេ ស្ដេច​អង្គ​នោះ​ក៏​គេចខ្លួន​កាត់​ព្រៃ​មក​ដល់​តំបន់ រ​លាក់​កងជើង​សព្វថ្ងៃនេះ។​ ​អ្នកស្រុក​តំបន់​នោះ​ស្គាល់​អ្នក​ភៀសខ្លួន​នោះ​ថា​ ជា​ហ្លួង​ ឬស្ដេច គ្រប់គ្រង​នគរ​ខ្មែរ​។ ដោយ​អស់កម្លាំង ហ្លួង​នោះ​ក៏​ឈប់​សម្រាកកម្លាំង​នៅ​ទួល​មួយ ឈ្មោះ​ទួល​ស្រ​មរ ដើម្បី​សោយ​ក្រ​យា​។ ទី​ទួល​នោះ ក៏​ត្រូវ​គេ​ដាក់ឈ្មោះថា ​”ទួល​ស្រមរ​ហ្លួង” រហូត​ដល់​សព្វថ្ងៃនេះ​។​

​លោកតាគុណ បានឱ្យដឹងបន្តថា ក្រោយ​ពី​សម្រាក​មាន​កម្លាំង ហ្លួង​អង្គ​នោះ​ក៏​យាង​បន្តទៅទៀត​ ដោយ​នឿយ​ព្រះកាយ ស្ដេច​ក៏​បាន​សម្រាក​យក​កម្លាំង​ ​ផ្អែក​ខ្នង​ទៅនឹង​ដើម​គ្រើល​មួ​យ​ដើម​។ លុះ​ស្ដេច​បន្ដដំណើរ​ទៅទៀត អ្នកស្រុក​នៅ​ទីនោះ​បាន​ហៅ​កន្លែង​នោះ​ថា “​គ្រើល​ហ្លួង​ផ្អែក​”​។​ ស្ដេច​ជំនាន់​ដើម​មាន​ពាក់​កងជើង​ធំៗ​ណាស់​ ដោយ​ចង់​បន្លំ​ខ្លួន​ជាមួយ​ប្រជាជន ដើម្បី​ការពារ​ក្រែងលោ​កម្លាំង​ខ្មាំងសត្រូវមក​ទាន់​នោះ ព្រះអង្គ​នេះ​ក៏​បាន​សម្រេចចិត្ត​ដោះកង​ជើង​លាក់ទុក​នៅ​តំបន់​នោះ​។ គេ​ក៏​ហៅ​តំបន់​នោះ​ថា “​លាក់​កងជើង​”​ តែ​ក្រោយមកក៏​ក្លាយទៅជា “​រលាក់​កងជើង​” ដល់សព្វថ្ងៃ​។​

ទាក់ទងប្រវត្តិឈ្មោះ នៃតំបន់ “រលាក់កងជើង” នេះ ប្រធាន​មន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ លោក ស៊ុន មានជ័យ បានឱ្យ “កម្ពុជាថ្មី” ដឹងថា លោកមិនទាន់ចុះទៅស្រាវជ្រាវតំបន់នោះឱ្យស៊ីជម្រៅនៅឡើយទេ ដោយបច្ចុប្បន្នលោកជាប់គម្រោងកំពុងស្រាវជ្រាវនៅតំបន់ផ្សេង ដោយមានទាំងការដំឡើងជារបាំ និងល្ខោនជាដើម។ ចំណែក តំបន់រលាក់កងជើង លោកមានគម្រោងទៅស្រាវជ្រាវនៅពេលក្រោយ។

គួររម្លឹកថា កាលពី​ជំនាន់​សង្គមរាស្ត្រនិយម​រហូត​ដល់​សម័យ​សាធារណរដ្ឋ​ខ្មែរ អ្នក​រស់នៅ​តំបន់​រលាក់​កងជើង ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ តែង​រង​ការ​មាក់ងាយ​ពី​ប្រជាជន​ក្រៅ​តំបន់​ថា ជា​មនុស្ស​អវិជ្ជា រស់នៅ​តំបន់​ដាច់​ស្រយាល​ជាដើម។ ប៉ុន្តែ​បច្ចុប្បន្ន​ ផ្ទុយ​ស្រឡះ ​ព្រោះ​តំបន់​រលាក់​កងជើង មិន​ស្ថិត​នៅ​ក្រោម​ការ​មាក់ងាយ​ទៀត​ទេ ដ្បិត​បាន​ប្រែ​ក្លាយជា​តំបន់​ពោរពេញ​ដោយ​ការ​អភិវឌ្ឍ និង​ជា​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ទាក់ទាញ​។ អ្វី​ដែល​សំខាន់​នោះ​គឺ​សហគមន៍​ទេសចរណ៍ ខ្នង​ផ្សារ ខ្នងក្រពើ ឆាយយោង ជាដើម ដែលមានភ្ញៀវទេសចរទៅកម្សាន្តជាហូរហែ ពិសេសក្រោយស្ថានភាពវិបត្តិជំងឺកូវីដ-១៩ បានប្រសើរឡើងវិញនេះ។

គួរបញ្ជាក់ថា បើ​គិត​ពី​ភ្នំពេញ​ទៅរ​លាក់​កង​ជើងមាន​ចម្ងាយ​ជាង ១៣០​គីឡូម៉ែត្រ តែ​បើ​គិត​ពី​ខេត្ត​កំពង់ស្ពឺ​ទៅ​មាន​ចម្ងាយ​ជាង​៩០ គីឡូម៉ែត្រ​។ ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ ក្រោយឆ្លងស្ពានខេត្តកំពង់ស្ពឺប្រមាណជាង ១គីឡូម៉ែត្រ បត់តាមស្តុបតេឡា (ច្បារមន) ទៅស្តាំប្រមាណ ១គីឡូម៉ែត្រ យើងនឹងឃើញផ្លូវបត់ឆ្វេងដែលមានស្លាកសញ្ញា​ប្រាប់ផ្លូវទៅឱរ៉ាល់។ បត់ចូលតាមច្រកឱរ៉ាល់ (ផ្លូវ៤៤) ប្រហែល ៥០គីឡូម៉ែត្រ យើងនឹងទៅដល់រង្វង់មូលឱរ៉ាល់ រួចយើងបន្តដំណើរទៅមុខតាមផ្លូវលំប្រមាណ ៣៥គីឡូម៉ែត្រ ដោយជិះកាត់ តេទឹកពុះ នឹងទៅដល់តំបន់រលាក់កងជើង និងសហគមន៍ភ្នំខ្នងផ្សារ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន គាំទ្រ​ការកំណត់​អាយុ​អប្បបរមា សម្រាប់​អ្នកប្រើប្រាស់​ផលិតផល​គ្រឿង​ស្រវឹង​នៅ​ប្រទេស​កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រើប្រាស់​រថយន្តក្រុង​ជាង​៦០០​គ្រឿង ដឹកជញ្ជូន​ពលរដ្ឋ ដោយ​ឥត​គិត​ថ្ងៃ​ទៅ​ស្រុកកំណើត​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

ព័ត៌មានជាតិ៤ ម៉ោង មុន

អគ្គស្នងការ​រង ឱ្យសិក្ខាកាមរៀនចប់វគ្គហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ យកចំណេះចែករំលែកបន្ត

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចធិបតី ឱ្យសមាគមសម្ព័ន្ធខ្មែរ-ចិន​ ​ ពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅបណ្ដាខេត្តតាមព្រំដែន ពិសេសខេភាគឦសាន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ ស្នើកុំឱ្យថ្នាំងថ្នាក់នឹងអ្នករត់តុ ទោះបម្រើសេវាមិនបានល្អ ព្រោះអ្នកទាំងនោះមិនបានសម្រាកថ្ងៃបុណ្យឡើយ

ចរាចរណ៍៨ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម