វប្បធម៌ ជំនឿ
ក្បួនពាក់ចិញ្ចៀនដើម្បីបង្កើនសំណាង សម្រាប់អ្នកកើតថ្ងៃសុក្រ
សម្រាប់បុគ្គលដែលកើតក្នុងថ្ងៃសុក្រ ហើយចង់ឲ្យខ្លួនឯងមានសំណាង និងលាភចូលមានដល់ជីវិត គ្រូ ណុប សូមណែនាំពីក្បួនពាក់ចិញ្ចៀនជួយបង្កើនសំណាងល្អមានដល់ខ្លួនឯង។

ទន្ទឹមនោះ មុននឹងដឹងថាគួរពាក់ម្រាមដៃណានាំសំណាងល្អ សូមមកដឹងពីចរិតលក្ខណៈរបស់មនុស្សដែលកើតក្នុងថ្ងៃសុក្រសិន។
ចរិតលក្ខណៈរបស់មនុស្សកើតថ្ងៃសុក្រ
អ្នកកើតថ្ងៃសុក្រ ជាមនុស្សដែលមានទម្លាប់សាមញ្ញ ស្មោះត្រង់ មិនចូលចិត្តបញ្ហា ប៉ុន្តែតែងតែរុញច្រានរកបញ្ហាទៅវិញ។ មនុស្សថ្ងៃសុក្រចូលចិត្តជួយអ្នកដទៃ ជាមនុស្សនិយាយមិនចេះសង្ស័យ មានចិត្តរឹងរូសបន្តិច។ ជាពិសេសគេនេះ តែងយកចិត្តទុកដាក់ចំពោះមនុស្សជុំវិញអ្នក។
ទន្ទឹមនោះ សម្រាប់អ្នកកើតថ្ងៃសុក្រ ចង់ពង្រឹងលាភសំណាងគ្រប់បែបយ៉ាងមិនថាការងារ ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិហូរចូលដោយមិនមានការកកស្ទះ អាចពាក់ចិញ្ចៀននៅម្រាមដៃចង្អុលឆ្វេង។

ចំណែកឯអ្នកដែលចង់ឲ្យស្នេហាកាន់តែរលូន សំណាងល្អក្នុងរឿងស្នេហា គួរពាក់នៅម្រាមដៃកណ្ដាលខាងស្ដាំវិញ។

ម៉្យាងវិញទៀត ចំពោះអ្នកកើតថ្ងៃសុក្រ គួរពាក់ចិញ្ចៀនលម្អដោយត្បូងពណ៌ខៀវ និងអមដោយទឹកសន្សើម ហើយមិនគួរពាក់ចិញ្ចៀននៅលើគ្នាឡើយ៕
គ្រូ ណុប
ចុចអាន៖ក្បួនពាក់ចិញ្ចៀនបង្កើនសំណាង សម្រាប់អ្នកកើតថ្ងៃពុធ
ចុចអាន៖ក្បួនពាក់ចិញ្ចៀន ដើម្បីបង្កើនសំណាងសម្រាប់អ្នកកើតថ្ងៃអង្គារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


