វប្បធម៌ ជំនឿ
៤ យ៉ាង គេជឿថា នាំហេងចូលហេង ចំពោះអ្នកទិញរថយន្តថ្មី
ការទិញរថយន្តថ្មី មិនខុសគ្នាពីការសង់ផ្ទះថ្មីប៉ុន្មានទេ ព្រោះរថយន្តជាយានជំនិះដែលនាំទៅធ្វើការ ដើម្បីរកប្រាក់ចំណូលសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងជាឧបករណ៍ដ៏សំខាន់ក្នុងការការពារសុវត្ថិភាពរាល់ពេលធ្វើដំណើរជិតឆ្ងាយ។ ដូច្នោះបើចង់ឱ្យរថយន្តបើកបរគ្រប់ទីកន្លែងប្រកបដោយសុវត្ថិភាព សុខសប្បាយ និងសំណាងល្អ ម្ចាស់រថយន្តគួរអនុវត្តជំនឿ ៤យ៉ាងដូចខាងក្រោម នៅពេលដែលអ្នកទើបតែទិញវាមកថ្មីថ្មោង។

១. បើកឡានកិនពីលើក្រូចឆ្មា
ក្រូចឆ្មាជាគ្រឿងផ្សំក្នុងមុខម្ហូបជាច្រើនមុខ ក៏ជាគ្រឿងឥស្សរិយយសសម្រាប់ថ្ងៃទទួលឡានថ្មីផងដែរ។ អ្នកអាច៖
– ដាក់ក្រូចឆ្មានៅក្រោមកង់ទាំង៤ រួចបើកកិនបំបែកក្រូចឆ្មា។
– កាត់ក្រូចឆ្មាជាពីរចំណែក តែមិនបំបែកវាចេញទេ រួចដាក់វានៅក្រោមកង់ ហើយបើកឡានកិនពីលើ។
– មិនចាំបាច់បើកឡានកិនពីលើក៏បាន គ្រាន់តែកាត់ក្រូចឆ្មា រួចច្របាច់ចូលក្នុងសំបកកង់។
តាមជំនឿ ក្រូចឆ្មាអាចជួយជម្រះឧបទ្ទវហេតុមិនល្អ កម្ចាត់អំពើអាក្រក់ ដែលជាប់នឹងឡាន និងជួយក្នុងការបើកបរប្រកបដោយសុវត្ថិភាព។
២. បើកបរទៅខាងជើង
ពេលទើបទិញឡានចូលផ្ទះដំបូង ចូរព្យាយាមវាទៅទិសខាងជើង ជាជាងទិសផ្សេង ព្រោះតាមជំនឿ ទិសខាងជើងជាទិសនាំសំណាង លាភសក្ការៈ និងលុយកាក់ ស័ក្តិសមនឹងការចាប់ផ្តើមថ្មី។ ក្នុងពេលជាមួយគ្នាដែរ នៅពេលបើកបរ ចូរបើកភ្លើងឡានផងដែរ។
៣. ឱ្យឪពុកម្ដាយចូលអង្គុយមុនគេ
តាមជំនឿ ឪពុកម្ដាយជាព្រះក្នុងផ្ទះ ដែលនាំសំណាងសព្វយ៉ាងមកឱ្យកូនចៅ។ ដូច្នេះពេលទិញរថយន្តមកភ្លាម ត្រូវអញ្ជើញឪពុកម្ដាយមកចូលអង្គុយមុនអ្នកណាទាំងអស់ ដើម្បីឱ្យពួកគាត់ឱ្យពរសព្វសារធុការដល់អ្នក និងរថយន្តរបស់អ្នក។
៤. សែនព្រេន
ត្រូវឱ្យម្ចាស់រថយន្តទាំងឡាយ ធ្វើតាមទម្លាប់ និងប្រពៃណី ដែលធ្លាប់ធ្វើកន្លងមក។ ចូរនាំយកដង្វាយដូចជា ធូប ទាន ផ្កា ទឹក និងផ្លែឈើ សម្រាប់សែនព្រេនសុំសេចក្ដីសុខពីវត្ថុស័ក្តិសិទ្ធិក្នុងលោកតាមថែរក្សាយានជំនិះរបស់អ្នក៕
អត្ថបទ៖ សន្យា
ចុចអាន៖ វត្ថុស័ក្ដិសិទ្ធិ ៤ យ៉ាង គួរមានក្នុងរថយន្តដាច់ខាត
ចុចអាន៖ វត្ថុ ៥ យ៉ាង តាមជំនឿចាស់ៗផ្ដាំថា មិនគួរមានក្នុងរថយន្ត ប្រយ័ត្ននាំគ្រោះដល់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


