វប្បធម៌ ជំនឿ
ជនជាតិដើមភាគតិចភូមិកាតូតបង្ហាញពិធីសែនព្រេនស្រូវឡើងជង្រុក
បងប្អូនជនជាតិដើមភាគតិចនៅស្រុកសេសាន ខេត្តស្ទឹងត្រែងបានបង្ហាញពិធីសែនព្រេនហៅថា ស្រូវឡើងជង្រុកដើម្បីអភិរក្សប្រពៃណីរបស់ខ្លួន ទោះបីបច្ចុប្បន្នការរស់នៅរបស់ពួកគាត់ទំនៀមទម្លាប់មូយចំនួនត្រូវបានផ្លាស់ប្តូរ និងកែប្រែខ្លះៗទៅហើយក៏ដោយ។

លោក ទាង ប៊ុនណាត តំណាងឲ្យបងប្អូនជនជាតិដើមភាគតិចនៅភូមិកាតតូតបានបញ្ជាក់ថា៖ ពិធីសែនព្រេនឡើងជង្រុកនេះរៀបចំធ្វើឡើងក្នុងពេលដែលប្រមូលផលស្រូវទុកដាក់រួចរាល់ដើម្បីបញ្ជាក់នូវការដឹងគុណព្រះមេរុ៍ និងថែរក្សាទុកដាក់ឱ្យបានគង់វង់ក្រៅពីទុកពូជត្រូវទុកបរិភោគឲ្យបានគ្រប់គ្រាន់ ចៀសវាងខ្ជីខ្ជារធ្វើឱ្យខ្វះខាតហើយទៅខ្ចីបុលអ្នកផ្សេងដែលនាំឲ្យគ្រួសារមានកង្វល់ជំពាក់បំណុល និងត្រូវរកផលសងគេវិញនៅពេលក្រោយនោះ។
លោកលើកឡើងថា៖ ជាទម្លាប់បងប្អូនជនជាតិមិនធ្លាប់យកស្រូវទៅលក់ដូរទេគឺទុកឲ្យកូនចៅបរិភោគ និងទុកពូជដាំដុះឱ្យបានគ្រប់គ្រាន់ និងនៅពេលបោកបែនហើយ នាំគ្នាធ្វើពិធីសែនព្រេនដល់ព្រលឹងស្រូវឱ្យកូនចៅថែរក្សាកុំខ្ជះខ្ជាយយល់ពីដើមហ្នឹងបែនស្រូវហើយ ត្រូវសែនព្រេនអ្វីឲ្យប្រលឹងស្រូវហ្នឹងវាគង់វង្សទៅដូចខ្មែរយើងថាទុកមិនដល់កុំខ្ជាខ្ជាយទៅណាបានផលមកហើយ។

លោក ខាវ វិន តំណាងឲ្យបងប្អូនជនជាតិនៅភូមិកាតតូតនោះដែរបានលើកឡើងថា៖ ទម្លាប់ដែលបានធ្វើឡើងនេះមានបំណងឲ្យគ្រួសារអ្នកភូមិចេះថែរក្សាទ្រព្យសម្បត្តិរបស់ខ្លួនផង និងឱ្យកូនចៅនាំគ្នាអភិរក្សប្រពៃណីដែលមានតាំងពីដើមតរៀងមកផង។
លោកបន្តថា៖ ដូនតានាំកូនចៅសែនព្រេនស្រូវឡើងជង្រុកចង់បង្ហាញពីភោគផលទទួលបាន និងបញ្ជូនគ្រឿងសំណែនចំណីអាហារ ភាគផលទៅលាមាត់លាក៏ ដែលបានបន់ស្រន់កាលពីដើមឆ្នាំឲ្យបានទៅដល់អារក្សអ្នកតាភ្នំនៅតាមស្រែចំការរួចហើយបានមកជួបជុំគ្នាសប្បាយក្នុងភូមិក្នុងមួយឆ្នាំម្តង។

លោក វាន់ វែង ប្រធានគណៈកម្មការសហគមន៍ជនជាតិព្រៅបានលើកឡើងថា៖ ការធ្វើបែបនេះក៏បង្ហាញឲ្យឃើញពីកត្តាសាមគ្គីភាពគ្នា នៅក្រោយពីពេលបញ្ជាប់ការងារបង្កបង្កើនផលបងប្អូនជនជាតិមានឱកាសបានជួបជុំគ្នាផ្តល់ដំបូន្មានឲ្យគ្នាទៅវិញទៅមក ដើម្បីយកបទពិសោធន៍ទៅធ្វើបន្តនៅឆ្នាំក្រោយៗទៀត សម្រាប់ធ្វើការកែប្រែជីវភាពរស់នៅឲ្យកាន់តែមានភាពប្រសើរឡើងថែមទៀត។
សូមបញ្ជាក់ថា៖ បច្ចុប្បន្នបងប្អូនជនជាតិដើមភាគតិចបន្តប្រកាន់ភ្ជាប់នូវប្រពៃណីនេះ ដោយបានប្រមូលផ្តុំគ្នាធ្វើពិធីសែនព្រេន ទៅតាមទម្លាប់ជារៀងរាល់ឆ្នាំដូចជា សែនប្រយុងស្រែពេលទៅធ្វើការងារស្រែចម្ការ, សែនឡើងអ្នកតាភ្នំឱ្យជួយការពារផលដំណាំកុំឱ្យមានជំងឺ ឬសត្វស៊ីបំផ្លាញ, សែនម្ចាស់ទឹកដីសុំឱ្យដំណាំបានភោគផលច្រើន, សែនស្រូវឡើងជង្រុកទុកដាក់ឱ្យគង់វង់ និងសែនដូនតាក្នុងភូមិសុំឱ្យកូនចៅមានសេចក្តីសុខចម្រើនជាដើម៕


អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
កីឡា៤ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoកាតព្វកិច្ចយោធានៅវៀតណាម៖ វិន័យដែក និងទណ្ឌកម្មធ្ងន់ធ្ងរ សម្រាប់អ្នកគេចវេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងសាធារណការ ផាកពិន័យរថយន្ដដឹកទំនិញ២គ្រឿងចំនួន ៣១លានរៀល ក្រោយរកឃើញការដឹកលើសទម្ងន់កំណត់


