វប្បធម៌ ជំនឿ
អត្ថន័យជ្រាលជ្រៅ នៃការសម្ដែងសិល្បៈរបស់កម្ពុជា ក្នុងក្បួនព្យុហយាត្រាសិល្បៈអាស៊ី
ក្នុងព្រឹត្តិការណ៍ក្បួនដង្ហែ “ឈីងហ្គេ ឆ្នាំ២០២៣” ដែលជាក្បួនព្យុហយាត្រាសិល្បៈសម្តែងដ៏ធំមួយនៅអាស៊ី ប្រទេសកម្ពុជានឹងបង្ហាញការសម្ដែងដ៏ពិសេសមួយក្រោមប្រធានបទ “ក្តីសង្ឃឹមរបស់យើង (Our Hopes)” ដើម្បីសម្ដែងជូនដល់ភ្ញៀវអន្តរជាតិចូលរួមព្រឹត្តិការណ៍ក្បួនដង្ហែរដោយផ្ទាល់ ឬ ទស្សនាតាមការផ្សព្វផ្សាយនានា នៅថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសិង្ហបុរី។

សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ការសម្ដែងសិល្បៈចម្រុះប្រធានបទ “ក្ដីសង្ឃឹមរបស់យើង” នឹងបង្ហាញពីក្ដីសង្ឃឹមរបស់ប្រជាជនកម្ពុជាសម្រាប់ប្រទេសជាតិ និងពិភពលោក ឬបានន័យថាកម្ពុជាជាក្ដីសង្ឃឹមរបស់យើងទាំងអស់គ្នា។ ចូលរួមទាំងអស់គ្នាដើម្បីជាតិ និងប្រជាជនកម្ពុជា។

ចំណែកតួអង្គសម្ដែង គឺតំណាងដល់ធាតុមនុស្សមិនថា ស្ថិតក្នុងវ័យ ឋានៈ ពូជសាសន៍ ឬពណ៌សម្បុរណានោះទេ ដែលជាកោសិកាសំខាន់មួយក្នុងសង្គមឈានឆ្ពោះទៅអនាគតនៃក្តីសង្ឃឹមរបស់យើង។

សហភាពសហព័ន្ធយុវជនកម្ពុជា បានឱ្យដឹងបន្ថែមថា ការសម្តែងនេះ គឺជាការរួមផ្សំនៃរបាំបុរាណខ្មែរ របាំសហសម័យ ក្បាច់ផ្ការំដួល និងការសម្តែងសៀក។ ទម្រង់ចលនាសម្បូរបែប និងចម្រុះទាំងនេះ ជាការបង្ហាញពីក្ដីសង្ឃឹមរបស់កម្ពុជាក្នុងការរស់នៅប្រកបដោយភាតរភាព សុខដុមរមនា សន្តិភាព និងការអភិវឌ្ឍ នៃមហាគ្រួសារខ្មែរ។

ប្រតិភូសិល្បករ សិល្បការិនីកម្ពុជា បានចេញដំណើរទៅកាន់ប្រទេសសិង្ហបុរី កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ ក្បួនដង្ហែររបស់កម្ពុជាត្រូវបានរចនា និងតម្លើងក្បាច់សិល្បៈដោយ លោកគ្រូ ព្រឿង ឈៀង អ្នកគ្រូ សុទ្ធ សុម៉ាលី អ្នកគ្រូ ជ័យ ច័ន្ទកិត្យា និងអ្នកគ្រូ ចាប ចំរើនតុលា ដោយមានការសហការរៀបចំជាមួយក្រុមការងារនៃ សហភាពសហព័ន្ធយុវជនកម្ពុជា និងគាំទ្របច្ចេកទេសពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

គួរបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា បានសម្របសម្រួលដឹកនាប្រតិភូកម្ពុជា ចូលរួមសម្ដែងក្នុងព្រឹត្តិការណ៍ដង្ហែ ឈីងហ្គេ ចំនួនពីរលើករួចមកហើយ។ ក្នុងឆ្នាំ២០១៧ ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក ប្រតិភូកម្ពុជាបានចូលរួមសម្ដែងទស្សនីយភាពសិល្បៈខ្មែរក្រោមប្រធានបទ៖ “សុខដុមក្នុងភាពចម្រុះនៃវប្បធម៌ (Unity in Cultural Diversity)”។ ក្នុងឆ្នាំ២០១៩ កម្ពុជា បាននាំយកសិល្បៈប្រពៃណី និងរបាំរហ័សសម័យចំនួន ៥ទម្រង់ រួមបញ្ចូលគ្នាទៅសម្ដែងក្រោមប្រធានបទ៖ “ភាពសុខដុម (HARMONY)”៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


